Hattha top Banner

ប្រទេសថៃ គ្រោងបោះទុន១៥ពាន់លានដុល្លារ សាងសង់ទីក្រុងឆ្លាតវៃធំបំផុតមួយរបស់ពិភពលោក

0

តែម សុខុម

បាងកក: ការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគបូព៌ានៃប្រទេសថៃ (EECO) គ្រោងប្រែក្លាយខេត្តឈុនប៊ូរី (Chonburi) ទៅជា “ទីក្រុងឆ្នោតវៃ” លំដាប់ពិភពលោកមួយនៅត្រឹមឆ្នាំ២០៣៧ ជាមួយនឹងគម្រោងដ៏ធំសម្បើមរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែវិច្ឆិកា។

ដោយលាតសន្ធឹងលើផ្ទៃដី៩២៧,២ហិកតា គម្រោង “ទីក្រុងឆ្លាតវៃ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន” (Smart City and Commercial/Residential Hub) នេះនឹងដាក់បញ្ចូលតំបន់សម្រាប់ឧស្សាហកម្មថ្មីរបស់ច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (EEC) ហើយត្រូវបានរំពឹងថានឹងទាក់ទាញការវិនិយោគបានក្នុងទំហំទឹកប្រាក់លើស១៥ពាន់លានដុល្លារ នៅរយៈពេល៥ឆ្នាំក្រោយ។វិស័យគោលដៅសម្រាប់ការវិនិយោគរួមមាននវានុវត្តន៍វេជ្ជសាស្ត្រ ការអភិវឌ្ឍកម្លាំងការងារ ឧស្សាហកម្មឌីជីថល អាកាសចរណ៍ ភ័ស្ដុភារកម្ម ការកែច្នៃចំណីអាហារ ទេសចរណ៍ជាក្រុមសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ និងទេសចរណ៍សុខាភិបាលផងដែរ។

ការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជននឹងរួមចំណែក៩,៧%ដល់ការវិនិយោគសរុបរបស់ច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (EEC) ខណៈវិស័យឯកជនត្រូវបានរំពឹងថានឹងបោះទុនវិនិយោគ៨៧,៥%នៃការវិនិយោគសរុប។គម្រោងទីក្រុងឆ្លាតវៃដែលស្ថិតក្នុងចំណោមទីក្រុងឆ្លាតវៃកំពូលទាំង១០របស់ពិភពលោកនេះនឹងមានសមត្ថភាពទទួលអ្នកស្នាក់នៅចំនួន១០០.០០០នាក់នៅត្រឹមឆ្នាំ២០៣២ ដោយបង្កើតការងារបានជាង៥០.០០០កន្លែង និងជួយគាំទ្រដល់អាជីវកម្មទើបបង្កើតថ្មី (Start-up) ចន្លោះពី១៥០ទៅ៣០០អាជីវកម្ម។គំនិតផ្ដួចផ្ដើមនេះនឹងប្រែក្លាយឈុនប៊ូរី ទៅជាមជ្ឈមណ្ឌលលំដាប់ពិភពលោកដោយមិនចាំបាច់ប្រកួតប្រជែងជាមួយបណ្ដាទីក្រុងថៃ ដែលមានស្រាប់នានា ប៉ុន្តែដែលមានលក្ខណៈជួយគាំទ្រដល់ការអភិវឌ្ឍទៅវិញទៅមក៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here