Hattha top Banner

ប្រទេសម៉ាឡេស៊ីប្រកាសលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាឡេស៊ីនឹងផ្តល់ការធ្វើដំណើរដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋចិនចាប់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣នេះ។

លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អុីប្រាហ៊ីម បានប្រកាសបែបនេះ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថា នៅក្នុងសមាជប្រចាំឆ្នាំរបស់គណបក្សយុត្តិធម៌ប្រជាជន ដែលលោកធ្វើជាប្រធានបក្ស។លោក អាន់វ៉ា អុីប្រាហ៊ីម ដែលកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេសុីផងដែរនោះ បានគូសបញ្ជាក់ថា “ការលើកលែងទិដ្ឋាការនេះ គឺដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងចិននៅឆ្នាំក្រោយ”។

ការលើកលែងទិដ្ឋាការនឹងត្រូវអនុវត្តតាមនីតិវិធីសុវត្ថិភាព ដើម្បីសម្រិតសម្រាំងអ្នកចូលទស្សនា និងភ្ញៀវទេសចរ ហើយព័ត៌មានលម្អិតស្តីពីការលើកលែងទិដ្ឋាការនឹងត្រូវប្រកាសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ លោក អាន់វ៉ា អុីប្រាហ៊ីម ក៏បានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតាពីម៉ាឡេស៊ីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here