Hattha top Banner

គម្រោងស្ថាបនាផ្លូវហាយវ៉េឆ្លងសមុទ្រថ្មីរបស់មហាយក្សចិន ខិតកាន់តែជិតបញ្ចប់ជាស្ថាពរ

0

តែម សុខុម

គ័ងចូវ: គម្រោងផ្លូវហាយវ៉េឆ្លងសមុទ្រថ្មីមួយរបស់មហាយក្សចិន ដែលតភ្ជាប់រវាងក្រុងស៊ឹនជិន (Shenzhen) និងក្រុងចុងសាន (Zhongshan) ក្នុងខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) ខិតកាន់តែជាតិបញ្ចប់ជាស្ថាពរហើយ។

ក្រុមហ៊ុន Guangdong Provincial Communication Group Co., Ltd បានបញ្ជាក់ថា ការងារចាក់បេតុងបង្ហើយត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ខណៈការងារស្ថាបនាផ្លូវក្រោមបាតសមុទ្រដែលលាតសន្ធឹងប្រវែងប្រមាណ៦,៨គីឡូម៉ែត្រជិតបញ្ចប់ជាស្ថាពរ។

ផ្លូវក្រោមបាតសមុទ្រនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េមួយខ្សែប្រវែង២៤គីឡូម៉ែត្រដែលតភ្ជាប់ក្រុងស៊ឹនជិន (Shenzhen) និងក្រុងចុងសាន (Zhongshan) ឆ្លងកាត់ដៃទន្លេគជ់ (Pearl River Estuary)។

បណ្ដាញផ្លូវតភ្ជាប់ក្រុងស៊ឹនជិន (Shenzhen) និងក្រុងចុងសាន (Zhongshan) គឺជាគម្រោងមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងតំបន់ Greater Bay Area ដែលតភ្ជាប់គ័ងតុង-ហុងកុង-ម៉ាកាវ ( Guangdong-Hong Kong-Macao)។

បណ្ដាញផ្លូវតភ្ជាប់នេះមានផ្លូវក្រោមបាតសមុទ្រមួយ ស្ពានចំនួន២ និងកោះសិប្បនិមិត្តចំនួន២ ដែលធ្វើឱ្យវាក្លាយជាគម្រោងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធឆ្លងសមុទ្រដ៏ពិបាកបំផុតមួយក្នុងពិភពលោក។

បណ្ដាញផ្លូវតភ្ជាប់ឆ្លងសមុទ្រនេះគ្រោងដាក់ឱ្យធ្វើចរាចរណ៍នៅឆ្នាំ២០២៤។ នៅពេលដាក់ឱ្យដំណើរការ ពេលវេលានៃការធ្វើដំណើរឆ្លងកាត់រវាងក្រុងស៊ឹនជិន (Shenzhen) និងក្រុងចុងសាន (Zhongshan) នឹងត្រូវបានកាត់បន្ថយពីរយៈពេល២ម៉ោងនាពេលបច្ចុប្បន្នមកនៅត្រឹមតែប្រមាណ២០នាទី។

លោក តេង ស៊ាវហ័រ (Deng Xiaohua) ប្រធានក្រុមហ៊ុន Guangdong Provincial Communication Group Co., Ltd បានធ្វើការកត់សម្គាល់ថា បណ្ដាញផ្លូវតភ្ជាប់ក្រុងស៊ឹនជិន (Shenzhen) និងក្រុងចុងសាន (Zhongshan) រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ដូចជាស្ពានហុងកុង-ជូហាយ-ម៉ាកាវ (Hong Kong-Zhuhai-Macao Bridge) ជាដើមនឹងបង្កើតបាននូវបណ្ដាញផ្លូវគមនាគមន៍ឆ្លងសមុទ្រ និងឆ្លងទន្លេក្នុងតំបន់ Greater Bay Area ដោយបង្កើនការតភ្ជាប់បណ្ដាញទីក្រុង៕ Xinhua ៕

LEAVE A REPLY

Please enter your comment!
Please enter your name here