Hattha top Banner

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហើបពីផ្នែកមួយនៃអចលនទ្រព្យដែលនឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤

0

ដោយៈស៊ីវ ម៉េង

 ភ្នំពេញៈ តើទីផ្សារអ្វីនឹងមានភាពប្រសើរនៅឆ្នាំ២០២៤ ដែលនឹងខិតមកដល់នាពេលឆាប់ៗនេះ ពិសេសក្នុងវិស័យអចលនទ្រព្យនិងសំណង់?។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៩ វិច្ឆិកាថា ទីផ្សារលំនៅដ្ឋាននឹងមានភាពប្រសើរ ដោយនៅឆ្នាំ២០២៤ ជនបរទេសជាច្រើននឹងមកទិញលំនៅដ្ឋាននៅកម្ពុជា តាមរយៈច្បាប់បរធនបាលកិច្ច ដែលច្បាប់នេះអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋកាន់កាប់អចលនទ្រព្យបាន តាមរយៈតំណាងស្របច្បាប់របស់ខ្លួន។

លោកបន្តថា “ពេលនេះជនបរទេសជាច្រើន បានចាប់អារម្មណ៍ទិញលំនៅដ្ឋាននៅកម្ពុជា ដែលនេះជាយន្តការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគពីបរទេស”។

តាមរយៈច្បាប់បរធនបាលកិច្ច មានក្រុមហ៊ុនមេធាវី និងធនាគារពាណិជ្ជកម្មធំៗនៅកម្ពុជា កំពុងបង្ហាញផលិតផលរបស់ពួកគេ និងផ្សព្វផ្សាយទៅកាន់បរទេស ដើម្បីពួកគេអាចក្លាយជាតំណាងស្របច្បាប់របស់ជនបរទេស ដែលចង់ទិញដី និងលំនៅដ្ឋានជាប់ដីនៅកម្ពុជា ក្នុងរយៈពេលវែង ប៉ុន្តែការទិញបែបនេះ ជនបរទេសមិនមានសិទ្ឋស្របច្បាប់ក្នុងការគ្រប់គ្រងអចលនទ្រព្យ ដែលខ្លួនបានទិញ១០០ភាគរយទេ ប៉ុន្តែពួកគេអាចទិញ តាមរយៈអ្នកឬស្ថាប័នតំណាងស្របច្បាប់របស់ពួកគេ ដែលមានមូលដ្ឋាននៅកម្ពុជា។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តាមរយៈយន្តកាដ៏ល្អរបស់ច្បាប់នេះ ទីផ្សារលំនៅដ្ឋាននឹងមានភាពប្រសើរឡើង ខណៈបុរី​វិមានសំណាងដែលោកបាន និងកំពុងអភិវឌ្ឍន៍កំពុងទាក់ទាញអ្នកវិនិយោគបរទេស ដូចជា សឹង្ហបុរី ចិនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here