Hattha top Banner

ទីក្រុងចិន ជិត១០០បញ្ចុះអត្រាការប្រាក់អប្បបរមាលើកម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង

0

តែម សុខុម

ប៉េកាំង: ធនាគារកណ្ដាលចិន (PBOC) បានអះអាងថា ទីក្រុងចិន ចំនួន៩៥បានបញ្ចុះអត្រាការប្រាក់អប្បបរមាលើកម្ចីទិញផ្ទះបុគ្គលសម្រាប់អ្នកទិញផ្ទះដំបូង។

ការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះនេះធ្វើឡើង ខណៈទីក្រុងចិន ចំនួន២៤ផ្សេងទៀតបានលុបចោលអត្រាការប្រាក់អប្បបរមានេះកាលពីដំណាច់ខែកញ្ញា ស្របពេលរដ្ឋាភិបាលចិន ខិតខំប្រឹងប្រែងជួយបញ្ចុះអត្រាការប្រាក់សម្រាប់អ្នកទិញផ្ទះ និងទីផ្សារអចលនទ្រព្យដែលកំពុងដាំក្បាលចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា។

នៅក្នុងរបាយការណ៍គោលនយោបាយរូបិយវត្ថុត្រីមាសទី៣ របស់ខ្លួន ធនាគារកណ្ដាលចិន បានបញ្ជាក់ថា ខ្លួនបានជំរុញឱ្យទីក្រុងបន្ថែមទៀតបញ្ចុះ ឬលុបចោលអត្រាការប្រាក់អប្បបរមាលើកម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះដំបូងចាប់តាំងពីដើមឆ្នាំ២០២៣។

គិតត្រឹមដំណាច់ខែកញ្ញា ការកែប្រែអត្រាការប្រាក់នេះបានជះផលប៉ះពាល់លើកម្ចីដែលមានស្រាប់សម្រាប់អ្នកទិញផ្ទះដំបូងសរុបប្រមាណ៣,១ទ្រីលានដុល្លារអាមេរិក ដោយអត្រាការប្រាក់ជាមធ្យមត្រូវបានបញ្ចុះ៧៣ពិន្ទុមកនៅត្រឹម៤,២៧% បន្ទាប់ពីការកែប្រែនេះ។

របាយការណ៍ដដែលបញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់អប្បបរមានេះជួយសន្សំសំចៃការបង់ការប្រាក់បានរហូតដល់២៤ពាន់លានដុល្លារអាមេរិក ហើយអ្នកដែលទទួលបានផលពីការបញ្ចុះការប្រាក់នេះមានចំនួន១៥០លាននាក់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here