អ្នកវិនិយោគធំមួយរូបបញ្ជាក់ពីភាពស្អាតស្អំ និងបន្តគំរោងវិនិយោគរបស់ខ្លួននៅកម្ពុជា

0

        ដោយៈ គង់ លាងហួរ

 ភ្នំពេញៈ អ្នកវិនិយោគបរទេសមួយរូបបានបង្ហាញពីភាពស្អាតស្អំ និងបន្តគំរោងវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។ គេហទំព័រ Propertyarea.asia ដែលបានទទួលព័ត៌មាននេះពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព៌តមាន សូមបកប្រែលិខិតបំភ្លឺក្រៅផ្លូវការរបស់មេធាវីតំណាងឲ្យអ្នកធុរកិច្ចអន្តរជាតិដូចតទៅ។នាងខ្ញុំមេធាវី ឃុន ខេនខេម៉ា អត្តលេខ ៩០០ សមាជិកមេធាវី នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងដោយអាណត្តិឱ្យលោក អនាគត ដេនីស ហ្គីហ្គីល (AHNAKOT DENIS GIGIL) បច្ចុប្បន្នមានសញ្ញាតិ ប៉ាពូអាសុីនូវែលហ្គីណេ មានឈ្មោះដើម DENIS COKOVIC សញ្ញាតិដើមកូសូវ៉ូ ជាពាណិជ្ជករអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុន BILDERBERG INVESTMENT CO., LTD

នាងខ្ញុំសូមធ្វើលិខិតបំភ្លឺជាសាធារណៈ ចំពោះករណីពាក្យចចា​មអារ៉ាម និងការផ្សព្វផ្សាយព័ត៌មាន ដែលខ្វះមូលដ្ឋានគតិយុត្តិ ក្នុងអត្ថន័យចោទប្រកាន់ខុស ពីការពិតនៅលើសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ នាពេលកន្លងទៅ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីនាងខ្ញុំនៅកម្ពុជា ដូចជា កន្លងទៅនេះមានសារពត៌មាន និងតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន បានចែករំលែកនូវព័ត៌មាន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ដោយមានអត្ថន័យចោទប្រកាន់ មកលើកូនក្ដីរបស់នាងខ្ញុំថាជា “អ្នកជំនួញបោកប្រាស់ ជាឧក្រិដ្ឋជន ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌចេញសែកអត់លុយ ដែលពិតជា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ ជាពិសេ​សបានបង្កនូវភាពរាំងស្ទះ និងផលរំខានជាបន្តបន្ទាប់ ដល់ដំណើរការគម្រោងវិនិយោគទាំងអស់របស់កូនក្ដីនាងខ្ញុំ រួមទាំងគម្រោងវិនិយោគ សំខាន់ៗមួយចំនួននៅកម្ពុជាផងដែរ”។

កូនក្ដីនាងខ្ញុំពិតជាមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការផ្សព្វ​ផ្សាយបំផ្លើស បំភ្លៃ ក្នុងន័យចោទប្រកាន់ ខ្វះមូលដ្ឋានច្បាប់បែបនេះ ហើយកូនក្ដីនាងខ្ញុំ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សា​យទាំងអស់នាពេលកន្លងមក។

បើទោះបីជាកូនក្ដីនាងខ្ញុំ មានដើមទុនវិនិយោគគ្រប់គ្រាន់ និងសមត្ថភាពរៀបចំ គម្រោងបណ្តាក់ទុនវិនិយោគ នៅបណ្តាប្រទេសអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី ប៉ាពួញូហ្គីណេ និងប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ទឹកដី និងប្រជាជនកម្ពុជា ទើបកូនក្ដីរបស់នាងខ្ញុំនៅតែបន្តខិតខំ អត់ធ្មត់ ព្យាយាមដោះស្រាយបញ្ហា ឬវិបត្តិតាមផ្លូវច្បាប់រហូតទទួលបានយុត្តិធម៌ និងភាពស្អាតស្អំស្របតាមច្បាប់ ដូចមានការបញ្ជាក់ក្នុងព្រឹត្តិបត្រថ្កោលទោសលេខ៣ តាមលេខ ៦៣៤៨៧ថទ៣៤០/២៣ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ (Bulletin of Criminal Record No. 3. #63487CR340/23 Dated October 31, 2023)។

ក្នុងនាមជាពាណិជ្ជករអន្តរជាតិ ក៏ដូចជាវិនិយោគិនបរទេសមួយរូបនៅកម្ពុជា កូនក្ដីនាងខ្ញុំបានបំពេញនូវ រាល់បែបបទ និងលក្ខខណ្ឌត្រឹមត្រូវ ក្នុងការចុះបញ្ជី ក្រុមហ៊ុន BILDERBERG INVESTMENT CO., LTD ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជា ណាចក្រកម្ពុជា ដូចមានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ 1000078921 ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះ កំពុងដំណើរការអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំគម្រោងវិនិយោគមួយចំនួននៅកម្ពុជា។

ក្រៅពីការងារជាអ្នកវិនិយោគបរទេសនៅកម្ពុជា កូនក្ដីនាងខ្ញុំ លោក អនាគត ដេនីស ហ្គីហ្គឺល (AHNAKOT DENIS GIGIL.) ដែលមានឈ្មោះដើម DENIS COKOVIC ក៏ត្រូវបានតែងតាំងជាស្នងការពាណិជ្ជកម្មកិត្តិយស នៃប្រទេសប៉ាពួញូហ្គីណេប្រចាំកម្ពុជាផងដែរ ហើយនេះក៏ជាហេតុផលមួយ ដែលបានជំរុញទឹកចិត្តដល់កូនក្ដីនាងខ្ញុំ ត្រូវតែបន្តខិតខំសម្រេចគោលដៅ ជំនួញរបស់ខ្លួននៅលើទឹកដីកម្ពុជាដ៏មានសក្តានុពល និងបរិយាកាសអំណោយ ផលល្អក្នុងការវិនិយោគ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់មគ្គទេសន៍ ដឹកនាំប្រទេសដ៏ឆ្នើមនៃប្រទេសនេះ។

កូនក្ដីនាងខ្ញុំ សូមធានាអះអាងដល់សាធារណជនជាតិ-អន្តរជាតិ និងក្រសួងស្ថាប័ននានា នៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជាថា “រូបគាត់ផ្ទាល់ អនាគត ដេនីស ហ្គីហ្គីល (AHNAKOT DENIS GIGIL) គឺជាពាណិជ្ជករអន្តរជាតិសុចរិត មិនធ្លាប់មានប្រព្រឹត្តិអំពើខុសច្បាប់ ឬជា ឧក្រិដ្ឋជន ដូចមានព័ត៌មានផ្សព្វផ្សាយ លើសារព័ត៌មានកន្លងមកនោះទេ ហើយកូនក្ដីនាងខ្ញុំក៏មិនធ្លាប់ទទួល ថ្កោលទោសពីស្ថាប័នតុលា​ការនៃព្រះរាជាណាចក្រកម្ពុជាផងដែរ”

តាមរយៈសេចក្តីបំភ្លឺនេះ រួមជាមួយនឹងភស្តុតាងដូចដែលកូនក្ដីនាងខ្ញុំបានបង្ហាញ និងមានការបញ្ជាក់ពី ស្ថាប័នមានសមត្ថកិច្ចផងនោះ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ-អន្តរជាតិ នឹងបានទទួលជ្រាបអំពីការពិត ដែលប្រាសចាកពីពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយព័ត៌មានខ្វះមូលដ្ឋានគតិយុត្តិ ក្នុងអត្ថន័យចោទ ប្រកាន់ខុសពីការពិតនៅលើសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗនាពេលកន្លងទៅ ដោយបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្ដីនាងខ្ញុំនៅកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងឈប់មានការភាន់ច្រឡំ មកលើកូនក្ដីរបស់នាងខ្ញុំតទៅទៀត ដើម្បីផ្តល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាមនុស្សជាតិដូចគ្នា ហើយក៏ដើម្បីផ្តល់ទំនុកចិត្ត ក៏ដូចជាការលើកទឹកចិត្ត ដែលនឹងបើកឱកាសឱ្យកូនក្ដីរបស់នាងខ្ញុំ បន្តការងារវិនិយោគរបស់ខ្លួន ស្របតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល សំដៅឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here