តែម សុខុម
តូក្យូ: ក្រុមហ៊ុនជប៉ុន Honda នឹងបោះទុនវិនិយោគដល់ទៅ៣,៤ពាន់លានដុល្លារអាមេរិក លើអាជីវកម្មផលិតម៉ូតូអគ្គិសនីនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា។
ក្រុមហ៊ុននេះបានបង្កើនគោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំរបស់ខ្លួនឱ្យឈានដល់៤លានគ្រឿងសម្រាប់ឆ្នាំនោះ ដោយកើនឡើងពីគោលដៅមុនដែលមានចំនួន៣,៥លានគ្រឿង។
ក្រុមហ៊ុននេះបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ថា ខ្លួនគ្រោងបញ្ចេញម៉ូតូអគ្គិសនីថ្មីចំនួន៣០ម៉ូឌែលទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣០ ហើយនឹងចាប់ផ្ដើមដំណើរការរោងចក្រផលិតម៉ូតូអគ្គិសនីទូទាំងពិភពលោកចាប់ពីឆ្នាំ២០២៧។






