សម្តេច​តេជោ​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ទីក្រុង​ប្រកប​ដោ​យភាព​វៃឆ្លាត​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​រៀបចំ​ទីក្រុង​ឲ្យ​មាន​ភាព​ស្អាត​ ​បៃតង​ ​និង​សមស្រប​ជាទី​ក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​។​

​នៅក្នុង​សារលិខិត​របស់​សម្តេច​តេជោ​ដែល​មាន​កម្រាស់​ ​៣ទំព័រ​ ​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ ​ក្នុង​ឱកាស​ទិវា​ទីក្រុង​ស្អាត​ ​នៅ​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩បាន​បញ្ជាក់​ថា​ ​ឆ្នាំនេះ​ ​គឺជា​ឆ្នាំទី៧​ ​ដែល​ប្រទេស​កម្ពុ​ជា​ប្ររ​ព្វ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ ​ក្រោម​ប្រធានបទ​ ​“​ ​ទីក្រុង​ស្អាត​៖​ ​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​”​។​ ​

​តាមរយៈ​ប្រធានបទ​នេះ​ ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ថា​ប្រជាពលរដ្ឋ​គ្រប់រូប​តែង​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​ទីក្រុង​ ​ប្រកបដោយ​ភាព​វៃឆ្លាត​ ​និង​មាន​ ​“​ភាព​ស្អាត​ ​និង​បៃតង​”​ ​យកចិត្ត​ទុកដាក់​អំពី​អនាម័យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ​របស់​ពួកគាត់​ ​មានការ​ធានា​សន្តិសុខ​ ​សុវត្ថិភាព​ពេញលេញ​ ​មានការ​រៀបចំ​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ល្អ​ ​មានការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​សណ្ឋារកិច្ច​ល្អ​ ​ពោល​គឺជា​ទីកន្លែង​ដែល​អាច​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​ពិត​ប្រកដ​សម្រាប់​ការរស់នៅ​របស់​ពួកគេ​។​

​ដូចគ្នា​នេះ​ដែរ​ ​ភ្ញៀវ​ទេសចរ​ក៏​រីករាយ​ទស្សនា​ ​និង​ចង់បាន​ទីក្រុង​ដែល​ជាផ្នែក​មួយ​នៃ​គោលដៅ​ទេសចរណ៍​របស់​ពួកគេ​ជាទី​ក្រុង​ដ៏​ល្អ​ស្អាត​ ​មាន​កា​រយ​ចិត្ត​ទុកដាក់​អំពី​ភាព​ស្អាត​ ​និង​បៃតង​ ​អនាម័យ​ល្អ​ ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​តាម​គ្រប់​មធ្យោបាយ​ ​មានការ​ធានា​សន្តិសុខ​សុវត្ថិភាព​ពេល​លេញ​ ​សណ្តាប់​ធ្នាប់​ល្អ​ ​មានការ​ផ្តល់​នូវ​បដិសណ្ឋារ​កិច្ច​ល្អ​ ​មាន​សម្បទា​ផលិតផល​ ​និង​សេវា​ទេសចរណ៍​ប្រក​ដោយ​គុណភាព​។​ ​ទាំងនេះ​ ​សុទ្ធតែ​សុទ្ធសឹង​ ​តែ​ជា​កត្តា​កំណត់​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​ ​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នា​ពេល​បច្ចុប្បន្ន​។​ ​

​សារលិខិត​ដដែល​បាន​បន្ត​ថា​ ​ក្នុង​ន័យ​នេះ​ទីក្រុង​ដែល​គួរឲ្យ​ចង់​រស់នៅ​ ​និង​គួរឲ្យ​ចង់​មក​ទស្សនា​កម្សាន្ត​ត្រូវ​ត្រូវតែ​ជាទី​ក្រុង​វៃឆ្លាត​ ​និង​ទីក្រុង​បៃតង​/​ទីក្រុង​ស្អាត​ ​ជាទី​ក្រុង​ដែល​មាន​បរិស្ថាន​ ​អនាម័យ​ ​សណ្តាប់​ធ្នាក់​ល្អ​ ​គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​ ​និង​មជ្ឈដ្ឋាន​រស់នៅ​ល្អ​ប្រសើ​ដល់​ប្រជាជន​ក្នុង​ទីក្រុង​ ​និង​ទេសចរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here