ឆ្នេរខ្សាច់ព្រែកចំនួន១៤និងព្រែកចំនួន២២ត្រូវបានជ្រើសរើសជាជ័យលាភីនៅទូទាំងប្រទេស

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គណៈក​ម្មការចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣ បានសម្រេ​ចជ្រើសរើសឆ្នេរខ្សាច់ចំនួន១៤ និងព្រែកចំនួន២២នៅទូទាំងប្រទេស សម្រាប់ទទួលពានរង្វាន់។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ថ្នាក់ដឹកនាំ ខេត្តនានា ដែលបានចូលរួមក្នុងចលនាប្រលងប្រណាំងនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិ​ការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរ លើការងារគ្រប់គ្រង ថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣។លោកឧបនាយករដ្ឋមន្ត្រីបានបន្ត ដោយដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា ស្របតាមសក្តានុពលសេដ្ឋកិច្ច សង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមា​ជិកពេញសិទ្ធិ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here