ក្រុមហ៊ុន SRI ដែលប្រកាន់យកគុណតម្លៃចំនួន៣ សហការជាមួយក្រុមហ៊ុនធំៗ ដើម្បីរួមចំណែកដល់ការកសាងអនាគត និងការអភិវឌ្ឍថ្មី នៅខេត្តសៀមរាប

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment (SRI) បាននិងកំពុងបោះជំហានឆ្ពោះទៅមុខយ៉ាងស្វាហាប់ជាមួយនឹងការអភិវឌ្ឍន៍គម្រោងខ្នាតយក្ស Banteay Srei Eco City នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តើក្រុមហ៊ុន Strategic Realty Investment (SRI) ម្ចាស់គម្រោងអភិវឌ្ឍន៍ Banteay Srei Eco City ជាអ្វី និងត្រូវបានបង្កើតឡើងចាប់តាំងពីពេលណា?

Strategic Realty Development Co., Ltd គឺជាក្រុមហ៊ុនវ័យក្មេងទើបបង្កើតថ្មីកាលពីឆ្នាំ២០២២ ដែលផ្តោតលើការច្នៃប្រឌិត និរន្តរភាព ពិសេស ក៏ដូចជាការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងឱកាសវិនិយោគ ដោយប្រកាន់យកគុណតម្លៃចំនួន៣ ដូចជា និរន្តរភាព ការគោរព និងភាពស្មោះត្រង់។ ដោយសារតែមានជំនាញជាសកលនៅក្នុងទីផ្សារ ជាមួយមហិច្ឆតាននិងកំណើនប្រកបដោយចីរភាព និងការច្នៃប្រឌិតដ៏ខ្ពស់ ក្រុមហ៊ុន Strategic Realty Investment Co., Ltd កំពុងផ្តោតលើកំណើនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។ក្រុមហ៊ុន Strategic Realty Investment (SRI) កំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតលក្ខណៈពិសេសដ៏អស្ចារ្យនៅក្នុងគម្រោង Banteay Srei Eco City ដោយក្រុមហ៊ុនបន្តដើរឆ្ពោះទៅមុខមួយជំហានម្តងៗ និងកំពុងអនុវត្តមុខងារថ្មីៗដ៏អស្ចារ្យចំពោះគម្រោងដ៏ប្រណីតមួយនេះ។

ក្រុមហ៊ុន Strategic Realty Investment Co., Ltd ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយសព្វថ្ងៃនេះ វាគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលប្រកបដោយភាពច្នៃប្រឌិតដ៏ខ្ពស់បំផុតមួយនៅកម្ពុជា។ លើសពីនេះ ការផ្តល់ជូនស្តង់ដារខ្ពស់បំផុតនៃការរចនា និងសំណង់ និរន្តរភាព ការផ្តល់ត្រឡប់ទៅសហគមន៍ និងធម្មជាតិ បូករួមទាំងការបង្កើតការងារ និងឱកាសវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើល គឺជាកម្លាំងចលកររបស់ក្រុមហ៊ុនSRI។កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន SRI បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន K-Architecture Solution Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន K-Architecture Solution Co., Ltd គឺជាអ្នកជំនាញក្នុងការរចនាលំនៅដ្ឋាន និងពាណិជ្ជកម្ម និងគម្រោងសាងសង់នៅទូទាំងប្រទេសកម្ពុជា។ តួយ៉ាងក្រុមហ៊ុនទាំង២បានប្តេជ្ញាថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការបង្កើតគម្រោងខ្នាតយក្ស Banteay Srei Eco City ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ៣០០ហិកតា នៅខេត្តសៀមរាប។

ចំណែក កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ធនាគារឈីហ្វ (ខេមបូឌា) ពាណិជ្ជភីអិលស៊ី តំណាងដោយលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិនៃធនាគារ និងក្រុមហ៊ុន Strategic Realty Investment Co., Ltd តំណាងដោយលោកស្រីចាន់ ធារី ម្ចាស់អាជីវកម្ម ព្រមទាំងលោកម៉េត មករា និងលោកម៉េត តុលា ជាដៃគូយុទ្ធសាស្រ្តបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាដៃគូយុទ្ធសាស្ត្រស្ដីពី កម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល “Chief Easy”។Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារ ឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចីបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា។យោងតាមអនុស្សារណៈយោគយល់គ្នានេះ បុគ្គលិករបស់ក្រុមហ៊ុន ស្ទ្រេធីជីក រៀលធី អ៊ិនវេសមិន ឯ.ក នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានតាមរយៈChief Easy របស់ធនាគារ ឈីហ្វ។

តាមរយៈនេះ ក្រុមហ៊ុន SRI បានប្រកាសស្វាគមន៍ និងបើកឱកាសដល់វិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងសាធារណៈជនទូទៅ អាចចាប់យកឱកាសវិនិយោគឈ្នះ-ឈ្នះនៅក្នុងគម្រោងBanteay Srei Eco City ដើម្បីរួមចំណែកដល់កំណើនហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ច និងអនាគតប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពនៅកម្ពុជា។

តើគម្រោង Banteay Srei Eco City មានលក្ខណៈពិសេស និងអស្ចារ្យបែបណាខ្លះ?

គម្រោង Banteay Srei Eco City គឺជាគម្រោងចម្រុះខ្នាតយក្ស ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប ដោយលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ៣០០ហិកតា។ ក្រុមហ៊ុន SRI កំពុងសាងសង់ផ្ទះវីឡា សួនច្បារ ទីលានកីឡា ផ្ទះលំហែរកាយ និងកន្លែងញុំាអាហារ ជាមួយនឹងគំនិតបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានលក្ខណៈខុសប្លែកពីខេត្តដទៃ នៅក្នុងគម្រោងមួយនេះ។លើសពីនេះ គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណីត ផ្ទះអាជីវកម្ម វីឡាខ្មែរ សួនកុមារ ផ្សារទំនើប ស្តាតបាល់ទាត់ទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្ម ភាពជិះទូកកម្សាន្ត  កោះឋានសួគ៌ ផ្លូវ៣០ម៉ែត្រ និងកម្មវត្ថុជាច្រើនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here