ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនPrime Road Power Public និងក្រុមហ៊ុន Rafulin Holdings ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅកម្ពុជា។
ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រវាងស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Prime Road Power Public Co., Ltd និងក្រុមហ៊ុន Rafulin Holdings Sdn Bhd ដឹកនាំដោយឧកញ៉ា Dato’ Mohamed Faffle K. Chekku និងលោក Piroon Shinawatra។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំតបតាមសំណើសុំរបស់ក្រុមហ៊ុន ដើម្បីសិក្សាបន្ថែមទៀតអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាជាដើម។







