ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យសំណង ខណៈ១០ខែដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយ កម្មនិងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសមានជិត៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ៥ពាន់លាន ដុល្លារអាមេរិក។
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៧៩គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន១៨ គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេរដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។
សមិទ្ធផលលើវិស័យសំណង់ និងវិស័យផ្សេងៗនៅទូទាំងប្រទេសអាចកើតឡើងបាន ដោយសារតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ឯករាជ្យជាតិ ការធានានូវអធិបតេយ្យជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញនូវការ អភិវឌ្ឍប្រទេសជាតិឲ្យបន្តរីកចម្រើនទៅមុខ ឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។







