ដោយៈ គង់ សូរិយា
សៀមរាបៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស “តំបន់រុនតាឯក” ជាទីក្រុងថ្មី និងជាទីក្រុងគំរូមួយនៅខេត្តសៀមរាប។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូនេះថា សម្តេចតេជោធ្លាប់បានប្រកាស យកតំបន់រុនតាឯកជាទីក្រុង អញ្ចឹងធ្វើតែម្តងទៅ ព្រោះតំបន់នេះមានសុទ្ឋតែថ្នល់កៅស៊ូ មានទឹកស្អាត ភ្លើង មានប្រជាពលរដ្ឋ និងបន្តិចទៀតមានប្រជាពលរដ្ឋ មករស់នៅជាង៦០០០គ្រួសារហើយ។
សម្តេចបន្តថា “អញ្ចឹងក្រសួងមហាផ្ទៃរៀបចំ និងអាជ្ញាធរមូលដ្ឋានត្រូវរៀបចំបំពេញលក្ខខ័ណ្ឌ ចឹងកុំថាខេត្តសៀមរាបមានក្រុងច្រើន ខេត្តកណ្តាលក៏មានក្រុងចំនួន៣ ខេត្តកំពង់ស្ពឺមានក្រុង២”។ សម្តេចបន្តទៀតថា “ស្អាតប៉ុណ្ណឹងដែរ បងប្អូនប្រជាពលរដ្ឋមានអីទៀត”។







