មន្រ្តីជាន់ខ្ពស់ចិនប្តេជ្ញាបន្តគាំទ្រការអភិវឌ្ឍកម្ពុជា ខណៈមន្រ្តីរដ្ឋាភិបាល បញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសនេះ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មេដឹកនាំជាន់ខ្ពស់របស់ចិន បានប្តេជ្ញាជម្រុញការអភិវឌ្ឍន៍កម្ពុជា ស្របពេលមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលបានបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់ចិនលើប្រទេសនេះ។

ប្រសាសន៍ដ៏សំខាន់របស់មេដឹកនាំទាំងពីរ បានលើកឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណ រដ្ឋប្រជាមានិតចិន ដែលបានប្ដេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិន នៅក្នុងការអភិវឌ្ឍរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសចិន សម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

លោកឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោភា បានសំណូមពរលោក WANG YI ជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពី ខេត្តនានារបស់ចិន ទៅកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប និងលើកទឹកចិត្តឱ្យមានកំណើនអ្នកទេសចរ ចិនបន្ថែម ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកWANG YI បានសន្យាថា នឹងជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរួមទាំងការផ្សព្វផ្សាយ ទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិនមកខេត្តសៀមរាបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here