លោកឧកញ៉ាចេង ខេងៈទីផ្សារដីធ្លីនឹងងើបឡើងវិញនៅឆ្នាំ២០២៤

0

 ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនCPLបានថ្លែងថា ទីផ្សារដីធ្លីនឹងងើបឡើង​វិញ នៅឆ្នាំ២០២៤ខាងមុខនេះ ស្របពេលបណ្តាធនាគារនានា នឹងបញ្ចេញឥណទានសម្រាប់វិស័យនេះ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកសន្និបាតសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីថ្ងៃទី១១ ធ្នូថា ទីផ្សារនឹងមានសភាពល្អប្រសើរ បើទោះបីតម្លៃដីអាចមិនទាន់កើនឡើងច្រើនក្តី ប៉ុន្តែវានឹងមា​នភាពប្រសើរឡើង និងអាចកើនតម្លៃ​នៅតាមតំបន់មួយចំនួន។លោកបបន្តថា “ការបញ្ចេញឥណទានរបស់ធនាគារ ប្រៀងដូចជាមនុស្សស្រេកទឹក ហើយត្រូវគេផ្តល់ទឹកឲ្យផឹកចឹង ឥណទានវានឹងជួយដល់វិស័យនេះ”។ លោកបន្តថា “ការរីកចម្រើនវិស័យនេះ នឹងបន្តមានទៀត ប៉ុន្តែវាទាមទារនូវការរួបរួមមួយ ដើម្បីជម្រុញវិស័យនេះឲ្យមានភាពរីកចម្រើន”។

លោកឧកញ៉ាចេង ខេងបានបន្តថា នៅប្រទេសយើង ធនធាន​មនុស្សបស់យើង កាន់តែមានភាពប្រសើរឡើង ដែលអាចផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ព្រោះអ្នកវិនិយោគត្រូវការធនធានមនុស្សល្អ ទើបពួកគេមកវិនិយោគនៅកម្ពុជាយើង ហើយបើយើងគ្មានធនធាន​មនុស្សមានសមត្ថភាពទេ យើងក៏មិនអាចទាក់ទាញការវិនិយោគពីបរទេសបានឡើយ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here