ដោយ គង់ សូរិយា
ភ្នំពេញ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយ នៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសាឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីទាក់ទាញអ្នកទេសចរណ៍អន្តរជាតិ មកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីប្រកាសជាផ្លូវការនៃជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២ ដែលធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី១៩ កុម្ភៈម្ស៉ិលមិញនេះថា ជំនួបពាណិជ្ជកម្មទេសចរណ៍នេះ នឹងមានក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ មកពីជាង ៨០ ប្រទេសនៅលើពិភពលោកចូលរួម។
-->

លោកបន្តថា វាជាព្រឹត្តិការណ៍ជួបគ្នារវាងអ្នកលក់ និងអ្នកទិញដោយខេត្ដសៀមរាប ធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ និងនៅភ្នំពេញធ្វើឡើងនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩។
គម្រោងនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាយោបល់ ជាមួយប្រតិបត្ដិករទេសចរណ៍មកពីតាមបណ្ដាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ ដោយបានសហការជាមួយ សហព័ន្ធទេសសចរណ៍ និងប្រតិបត្ដិទេសចរណ៍គ្រប់វិស័យនៅកម្ពុជាផងដែរ ។លោកក៍បាអំពាវនាវដល់ ក្រុមប្រតិបត្ដិករទេសចរណ៍ទាំងអស់នៅកម្ពុជា ចូលរួមនៅក្នុងពិរព័ណពាណិជ្ជកម្មកម្ពុជាអន្ដរជាតិនេះ ដែលលោកថានេះជាលើកទី២ហើយនៅប្រទេសកម្ពុជា។
ក្រុមប្រតិបត្តិករទេសចរណ៍បានលើកឡើងស្រដៀងគ្នាថា ពួកគេបានគាំទ្រចំពោះការធ្វើជំនួបពាណិជ្ជកម្មទេសចរណ៍នេះ ព្រោះការធ្វើកន្លងមកបានទទួលលទ្ឋផលជោគជ័យ ដែលមានកំណើនភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនជាបន្ដបន្ទាប់។ ពួកគេបានបន្ដថា ចាប់ពីខែមេសាទៅជារដូវកាលមិនសូវសំបូរភ្ញៀវ ដូច្នេះក្រុមអ្នកប្រតិបត្ដិករទេសចរណ៍ រូមគ្នារៀបស្វែងរកភ្ញៀវទេសចរណ៍ឲ្យស្គាល់ប្រទេសកម្ពុជាជាពិសេសប្រាសាទអង្គរវត្ដអោយកាន់តែច្រើន។

ប្រធានក្រុមហ៊ុនទេសចរណ៍មកពីប្រទេសឥណ្ឌាមួយរូបលើកឡើងថា ភ្ញៀវទេសចរណ៍មកពីប្រទេសឥណ្ឌា មានការកើនឡើងជាបន្ដបន្ទាប់ បើទោះបីរដូវកាលមិនសំបូរភ្ញៀវក៍ដោយ ដោយលោកថារយៈពេលបីឆ្នាំមកនេះ កម្ពុជាទទួលភ្ញៀវពីប្រទេសឥណ្ឌាប្រមាណពីរពាន់នាក់ និងនៅពាក់កណ្ដាលខែសីហាខាងមុខ ជនជាតិឥណ្ឌាគ្រោងនឹងមកទស្សនានៅកម្ពុជាបន្ថែមទៀត។
កម្ពុជាបានព្យាករណ៍ថា ក្នុងឆ្នាំ ២០២៣ ខាងមុខ កម្ពុជានឹងទទួលទេសចរចិនបាន ៣លាននាក់ ហើយឆ្នាំ២០២៥ទទួលទេសចរចិនបាន៥លាននាក់ ក្នុងចំនួនទេសចរសរុប១១លាននាក់ និងឆ្នាំ២០៣០ ទទួលទេសចរចិនបាន៨លាននាក់ ក្នុងចំនួនទេសចរសរុប ១៥លាននាក់៕