Westerdam ត្រលប់មកវិញជាមួយការចងចាំមួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ផ្កាកូលាបតំណាងឲ្យក្តីស្រលាញ់ និងការសង្រ្គោះរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវស្នាមញញឹមរបស់អ្នកដំណើររាប់ពាន់នាក់ ដែលបានប្រឈមនឹងការបាត់បង់ជីវិតនៅលើកប៉ាល់លំដាប់យក្សនេះ ដោយសារការរើសអើង។

ទីបំផុតកប៉ាល់លំដាប់យក្សWesterdam បាននិងកំពុងត្រលប់មកកម្ពុជាជាថ្មី និងមកជាមួយនូវស្នាមញញឹម និងរំលឹកអនុស្សាវរីយ៍មិនបានបំភ្លេចបានកាលពី៤ឆ្នាំមុន។

កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍ ការត្រឡប់មកវិញរបស់នាវាទេស​ចរណ៍ខ្នាតធំ​ Westerdam ដែលនឹងមកដល់ថ្ងៃ២៨​ ខែធ្នូ ឆ្នាំ២០២៣ ។កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីត១៩ តែសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនា​វាទាំងអស់នោះ ដើម្បីឱ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។

ព្រឹត្តិការណ៍ទាំងអស់នេះហើយ ដែលធ្វើឱ្យនាវាខ្នាតយក្ស Westerdam នៅតែចងចាំមិនភ្លេច និងចិញ្ចឹមចិត្តដឹក នាំភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជា ជាថ្មីម្តងទៀត។ដោយសារសណ្តានចិត្តដ៏ល្អរបស់កម្ពុជា​ អ្នកទេសចរណ៍ដែលបានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ​ បានទទួលការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ​ រួមទាំងសហនាវឹក​ បូករួមនឹងអ្នកទេស​ចរណ៍​ នឹងត្រលប់មកកម្ពុជាជាថ្មី​ ដើម្បីមកទទួលយកស្នាមញញឹម​ ការរួសរាយរាក់ទាក់​ ប្រកបដោយបេះដូងកក់ក្តៅរបស់ប្រជាជនកម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here