ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃកំពុងឆ្ពោះទៅសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការស្រូបទាញភ្ញៀវទេសចរបរទេសឱ្យបាន២៨លាននាក់នៅឆ្នាំនេះ ដោយសារការកើនឡើងនៃភ្ញៀវទេសចរមកពីម៉ាឡេស៊ី ដែលជួយទប់ទល់នឹងការងើបឡើងវិញដ៏យឺតនៅក្នុងទីផ្សារប្រទេសចិន ដែលជាប្រភពដ៏ធំបំផុតនៃអ្នកធ្វើដំណើរចូលប្រទេសថៃ មុនជំងឺកូវីដ-១៩។
គិតមកទល់ពេលនេះ ការចូលមកដល់សរុបនៃភ្ញៀវទេសចរបរទេស បានកើនឡើងដល់លើស២៥លាននាក់ ដោយក្នុងនោះ ចំនួនអ្នកធ្វើដំណើរមកពីម៉ាឡេស៊ីបានកើនឡើងជាងទ្វេរដងដល់៤លាននាក់បើធៀបនឹងឆ្នាំមុន។នេះបើយោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ។
ទិន្នន័យបានបង្ហាញថា ភ្ញៀវទេសចរចិនប្រហែលា៣,១លាននាក់បានទៅលេងប្រទេសថៃ គិតមកទល់ពេលនេះក្នុងឆ្នាំ២០២៣ ដោយទទួលបានចំណាត់ថ្នាក់ទី២ និងកើនឡើងពី២៧៣.៥៦៧នាក់ ក្នុងឆ្នាំ២០២២។ ចំនួនភ្ញៀវទេសចរចិនសរុប ដែលចូលមកលេងប្រទេសថៃនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងមិនអាចឈានដល់គោលដៅដែលរដ្ឋាភិបាលថៃបានដាក់ចេញចន្លោះពី៤ ទៅ៤,៤លាននាក់នោះឡើយ។
សម្រាប់ឆ្នាំ២០២៤វិញ អាជ្ញាធរទេសចរណ៍ថៃ(TAT) រំពឹងថា ភ្ញៀវទេសចរបរទេសចំនួន៣៥លាននាក់ នឹងចូលមកទស្សនាប្រទេសថៃ ដែលក្នុងនោះភ្ញៀវទេសចរចំនួន៨,២លាននាក់មកពីប្រទេសចិន។






