បណ្តាសហគ្រាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសវៀតណាមប្រឈមមុខនឹងការខ្វះខាតសាច់ប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាសហគ្រាសជាច្រើន ដែលស្ថិតក្នុងវិស័យពឹងផ្អែកខ្លាំងលើដើមទុន ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពុងប្រឈមមុខនឹងស្ថានភាពលំបាក ដោយសារធនធានសាច់ប្រាក់នៅមានកម្រិត។

សាច់ប្រាក់ និងសមមូលសាច់ប្រាក់ ដែលរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើចរន្តនៅធនាគារ សាច់ប្រាក់មិនទាន់ទទួលបាន និងការវិនិយោគរយៈពេលខ្លីដែលមានកាលកំណត់រហូតដល់៣ខែ ដើរតួនាទីយ៉ាងសំខាន់ជាសូចនាករហិរញ្ញវត្ថុ។សូចនាករហិរញ្ញវត្ថុទាំងនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរយៈពេលខ្លី និងបម្រើជាទុនបម្រុងសម្រាប់ភាពចាំបាច់ដូចជាការជួសជុល និងការជំនួសឧបករណ៍ ឬកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន។ជាក់ស្តែង គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ សាច់ប្រាក់ និងសមមូលសាច់ប្រាក់របស់ក្រុមហ៊ុនវៀតណាម Hồ Chí Minh City Infrastructure Investment Joint Stock Company (CII) មានចំនួន៣០៧,៧ពាន់លានដុង(ប្រហែល១២,៧លានដុល្លារ) ពោលគឺកើនឡើង១១,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។Ho Chi Minh City Technical Infrastructure Investment (CII) failed to hold  the 2023 General Meeting of Shareholders - Vietnam.vnទោះជាយ៉ាងណាក្តី តួលេខនេះហាក់បីដូចជាតិចតួចខ្លាំង បើប្រៀបធៀបទៅនឹងទ្រព្យសកម្មសរុបចំនួន២៦ពាន់ពាន់លានដុង និងបំណុលរបស់ក្រុមហ៊ុនចំនួន១៨ពាន់ពាន់លានដុង។

ស្របពេលដែលបំណុលរយៈពេលខ្លីមានចំនួនដល់ទៅ៨ពាន់ពាន់លានដុង នៅចុងត្រីមាសទី៣ ឆ្នាំនេះ សមាមាត្រសាច់ប្រាក់របស់ក្រុមហ៊ុន CII មានចំនួន០,០៤ដង ដោយបានបន្តស្ថិតក្រោម០,១ដង ចាប់ពីឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here