ទឹកប្រាក់ជាង៧៤ពាន់លានដុល្លារត្រូវបានចាក់ចូលក្នុងវិស័យសំណង់ក្នុងរយៈពេល២២ឆ្នាំ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ទីបំផុតការចាក់បញ្ចូលទឹកប្រាក់រហូតដល់៧៤,២៨៤លានដុល្លារបានផ្លាស់ប្តូរមុខមាត់រាជធានី ខេត្តជាច្រើននៅកម្ពុជា ក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានថ្លែង​នៅ​ក្នុង​វេទិកា​រដ្ឋ ​និង​ឯកជន​ស្តី​ពី “ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន” កាល​ពី​ព្រឹក​ថ្ងៃទី២១ ធ្នូ ដែល​មាន​ការ​ចូលរួម​ពី​​អនុ​រដ្ឋមន្រ្តី​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ នៃ​ប្រទេស​ជប៉ុនថា វិស័យ​អចលនទ្រព្យ និងសំណង់ បាន​ក្លាយជា​សសរស្តម្ភ​ស្នូល​ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា។ ជាក់ស្តែង​ទុន​វិនិយោគ​ក្នុងវិស័យ​សំណង់ ​ក្នុងរយៈពេល​ជាង២២ឆ្នាំ (ឆ្នាំ២០០០ ដល់​ខែ​កក្កដា ឆ្នាំ២០២៣) មាន​​ជាង ៧៤,២៨៤លាន​ដុល្លារ។

លោក​រដ្ឋមន្រ្តីបានទទួលស្គាល់ថា ​​វិស័យ​សំណង់​នៅកម្ពុជា​បាន​​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សកល ដោយ​រយៈពេល១០ខែឆ្នាំ២០២៣ ​ការ​វិនិយោគវិស័យ​​សាងសង់​ មាន​ប្រមាណ១៤៩លានដុល្លារ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅឆ្នាំ២០២២ មាន​ប្រមាណ២៣១ លាន​ដុល្លារថយ​ចុះ ៣៥,១៦%៕

LEAVE A REPLY

Please enter your comment!
Please enter your name here