កម្ពុជា ចិន នឹងបើកព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនជាផ្លូវការ នៅតំបន់អង្គរក្នុងខែមករា ឆ្នាំ២០២៤ខាងមុខ

0

 ដោយៈ គង់ សូរិយា

 ភ្នំពេញៈ ស្វាគមន៍នៅឆ្នាំ២០២៤មកដល់ រដ្ឋាភិបាលកម្ពុជា ចិននឹងបើកព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេ​សទាំងពីរ ដែលគេរំពឹងថា នឹងនាំមកនូវលំហូរភ្ញៀវទេសចរណ៍ និងការវិនិយោគ។

លោកជុក ជំនោ អគ្គនាយក នៃអគ្គនាយដ្ឋានអភិវឌ្ឍន៍ផលិត​ផលទេសចរណ៍នៃក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់ពីមានកិច្ចពិភាក្សាមួយ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា និងក្រសួងវប្បធម៌របស់ប្រទេសចិន នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ ក្នុងការត្រៀមបើកព្រឹត្ដិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ដែលធ្វើឡើងនៅតំបន់អង្គរនោះ ក្រសួងទាំងពីរ បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ខាងមុខនេះជាព្រឹត្ដិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេ​សកម្ពុជា និងប្រទេសចិន ។លោកបន្តថា ព្រឹត្ដិការណ៍នេះ សិល្បករល្បីៗមកពីប្រទេសចិន និងកម្ពុជា សម្ដែងសិល្បៈវប្បធម៌រួមគ្នា ដើម្បីបង្កើតចំណងមិត្ដភាពប្រទេសទាំងពីរ ជាពិសេសធ្វើយ៉ាងណា ឱ្យមានការទាក់ទាញអ្នកទេសចរចិន ទៅទស្សនាប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាបន្ដបន្ទាប់ ព្រោះនៅក្នុងព្រឹត្ដិការណ៍នោះ មានគណៈប្រតិភូចិនប្រមាណមួយពាន់នាក់ចូលរួមទស្សនា និងសិល្បៈករនៃប្រទេសចិនប្រមាណ១០០នាក់ ព្រមទាំងសិល្បៈករខ្មែរជាច្រើននាក់ផងដែរ ហើយក្រោយពីបញ្ចាប់ពីព្រឹត្ដិការណ៍នេះ ប្រទេសទាំងពីរនៅតែបន្ដរួមគ្នា ផ្សព្វផ្សាយគោលដៅទេសចរណ៍អង្គរ ឱ្យកាន់តែច្រើននៅក្នុងឆ្នាំ២០២៤នេះ ។ លោកជុក ជំនោ បន្ដទៀតថា នៅឆ្នាំ២០២៤ខាងមុននេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានកំណត់នៃការគោរពពិធីនេះជាសំខាន់ ដូចនេះ ក្រុមការងារនៃក្រសួងវប្បធម៌និងទេសចរចិន ព្រមទាំងស្ថាប័នពាក់ព័ន្ធប្រទេសកម្ពុជា បានជួបជុំពិភាក្សាគ្នា ត្រៀមបើកព្រឹត្ដិការណ៍នេះឱ្យបានទូលំទូលាយ ដោយអោយអ្នកទស្សនាពីការសម្បែងសិល្បៈ​រួមគ្នា នៅតំបន់អង្គរ ខណៈដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងជាផ្លូវការលើកទីមួយ ក្រោយពីបញ្ចប់វិបត្ដិជំងឺកូវី១៩។

លោកអះអាងថា ព្រឹត្ដិការណ៍នេះ មិនត្រឹមតែទាក់ទាញអ្នកទេសចរចិន មកកាន់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរិតចំណងមិត្ដភាពប្រជាជន និងប្រជាជន វប្បធម៌ អរិយធម៌ ប្រពៃណីនៃប្រទេសទាំងពីរថែមមួយកំរិតទៀត។ ព្រឹត្ដិការណ៍នេះ នឹងបើកទស្សនាដោយទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here