ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ លើការធ្វើដំណើរ (OAG) បានបង្ហាញថា ផ្លូវហោះហើរដ៏មមាញឹកបំផុត ក្នុងពិភពលោក ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០២៣នេះ គឺផ្លូវហោះហើរពីទីក្រុងគូឡាឡាំពួr ទៅទីក្រុងសិង្ហបុរី។
ផ្លូវហោះហើរពីទីក្រុងបាងកក- ទៅទីក្រុងសិង្ហបុរី និងផ្លូវហោះហើរពីទីក្រុងបាងកក-ទៅទីក្រុងសេអ៊ូល ជាប់ចំណាត់ថ្នាក់ចុងក្រោយគេ ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០របស់ពិភពលោក ក្នុងឆ្នាំ២០២៣នេះ។
ផ្លូវហោះហើរទាំង២នេះ ទទួលបានភ្ញៀវទេសចរជាង៣លាននាក់ប្រហាក់ប្រហែលគ្នានៅឆ្នាំនេះ ដែលតួលេខនេះបង្ហាញថា ផ្លូវហោះហើរបាងកក -សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៩ ខណៈផ្លូវហោះហើរបាងកក-សេអ៊ូល ជាប់ចំណាត់ថ្នាក់លេខ១០ ពោលគឺជាចំណាត់ថ្នាក់ចុងក្រោយគេ ក្នុងចំណោមផ្លូវហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០នៅលើពិភពលោក។ខាងក្រោមនេះគឺជាចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ ដ៏មមាញឹកបំផុតទាំង១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៣។
ទី១. ជើងហោះហើរពីទីក្រុងគូឡាឡាំពួ -ទៅទីក្រុងសិង្ហបុរី មានភ្ញៀវទេសចរចំនួន៤.៨៩១.៩៥២នាក់។
ទី២. ជើងហោះហើរពីទីក្រុងCairo- ទៅទីក្រុងJeddah មានភ្ញៀវទេសចរចំនួន៤.៨៩១.៩៥២នាក់។
ទី៣.ជើងហោះហើរពីទីក្រុងហុងកុង -ទៅទីក្រុងតៃប៉ិ មានភ្ញៀវទេសចរចំនួន៤.៥៦៨.២៨០នាក់។
ទី៤.ជើងហោះហើរពីទីក្រុងសេអ៊ូល -ទៅទីក្រុងអូសាកា មានភ្ញៀវទេសចរចំនួន៤.២១៨.៤៨៤នាក់។
ទី៥. ជើងហោះហើរពីទីក្រុងសេអ៊ូល -ទៅទីក្រុងតូក្យូ មានភ្ញៀវទេសចរចំនួន៤.១៥៥.៤១៨នាក់។
ទី៦.ជើងហោះហើរពីទីក្រុងឌូបៃ -ទៅទីក្រុងរីយ៉ាដ មានភ្ញៀវទេសចរចំនួន៣.៩៩០.០៧៦នាក់។
ទី៧.ជើងហោះហើរពីទីក្រុងហ្សាកាតា -ទៅទីក្រុងសិង្ហបុរី មានភ្ញៀវទេសចរចំនួន៣.៩១០.៥០២នាក់។
ទី៨.ជើងហោះហើរពីទីក្រុងញូវយ៉ក -ទៅទីក្រុងឡុងដ៍ មានភ្ញៀវទេសចរចំនួន៣.៨៧៨.៥៩០នាក់។
ទី៩.ជើងហោះហើរពីទីក្រុងបាងកក -ទៅទីក្រុងសិង្ហបុរី មានភ្ញៀវទេសចរចំនួន៣.៤៧៨.៤៧៤នាក់។
ទី១០.ជើងហោះហើរពីទីក្រុងបាងកក ទៅទីក្រុងសេអ៊ូល មានភ្ញៀវទេសចរចំនួន៣.៣៦២.៩៦៨នាក់៕