រាជធានីភ្នំពេញទទួលបានគម្រោងថ្មីចំនួនជាង៥០០គម្រោងក្នុងវិស័យសំណង់ ក្នុងទុនវិនិយោគសរុបប្រមាណជាង១០០លានដុល្លារ នៅឆ្នាំ២០២៣នេះ

0

ភ្នំពេញ៖ បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាន និងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦គម្រោង លើផ្ទៃក្រឡាសំ ណង់សរុប ២៦៩.១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិកបន្ថែមទៀត។ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធី “បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះលោកអភិបាលបានបញ្ជាក់ថា ចំពោះរោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញ មានចំនួន ៧៦៣រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១រោងចក្រ កើនឡើង ១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦៥៩៣លានដុល្លាអាមេរិក កើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុប ក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល ២ឆ្នាំចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here