សហព័ន្ធ​ទេសចរណ៍​ ​និង​សមាគម​ចុងភៅ​​កម្ពុជា​​នឹង​​រៀប​ចំ​ពិ​រព័​ណ៍​អាហារ​ និង​​ភេសជ្ជៈ​នៅ​ចុងឆ្នាំ​នេះ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ ​រួម​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា​ ​គ្រោង​ជ្រើសរើស​ទីតាំង​រៀបចំ​វេទិកា​តាំង​ពិ​រព័​ណ៍​នៅ​ខេត្តសៀមរាប​ ​ដើម្បី​បង្ហាញ​នូវ​មោទនភាព​នៃ​ការ​រីកចម្រើន​ ​លើ​ផ្នែក​បដិសណ្ឋាកិច្ច​ ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​លំដាប់ថ្នាក់​អន្តរជាតិ​ ​នឹងជា​ការ​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ ​ខណៈ​ដែល​វិស័យ​មួយ​នេះ​កំពុង​មាន​ភាព​ទាក​ទាញ​។​

​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​លោក​លូ​ ​ម៉េ​ង​ ​បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ ​ការរៀបចំ​វេ​ទិ​ការ​តាំង​ពិ​រព័​ណ៍​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ​ព្រោះ​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ​រួមមាន​តំបន់​ទេសចរណ៍​វប្បធម៌​ ​និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​ដែល​សុទ្ធសឹង​ជា​តំបន់​មាន​សក្តា​នុ​ពល​ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​ជាពិសេស​កម្ពុជា​បាន​បង្កើត​ជើងហោះហើរ​ ​ដោយ​ផ្ទាល់​ពី​បណ្តា​ប្រទេស​មួយចំនួន​ ​ជា​ការ​បង្ក​រល​ក្ខ​ណៈ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ដែល​ចង់​មក​ដើ​លេងកម្សាន្ត​នៅ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​ព្រឹត្តិ​កា​រណ៍​ពិ​រព័​ណ៍​នៅ​ខេត្តសៀមរាប​ ​រវាង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ ​ជាមួយ​សមាគម​ចុងភៅ​កម្ពុជា​ ​មាន​គោលបំណង​គាំទ្រ​លើ​ការ​អភិវឌ្ឍ​នៃ​វិស័យ​បដិសណ្ឋារ​កិច្ច​ ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​នៅក្នុង​ប្រទេស​”​។​ លោក​បន្ត​ថា​ ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​ ​ក៏​ធ្វើឡើង​ដើម្បី​បង្ហាញ​នូវ​មោទនភាព​នៃ​ការ​រីកចម្រើន​លើ​ផ្នែក​ទាំងនេះ​ ​នឹងជា​ការ​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​”​។​

​លោក​វិញ​ ​សាន​អនុប្រធាន​ចុងភៅ​ប្រចាំ​ខេត្តសៀមរាប​បាន​លើកឡើង​ថា​ ​វិស័យ​ម្ហូបអាហារ​បាន​ដើរតួ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ចូល​រួម​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ ​ដូច្នេះ​ការបង្កើត​ជាស​មា​គម​នេះ​ឡើង​ ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណេះដឹង​ ​ដល់​ក្រុម​ចុងភៅ​បន្ថែម​ទៀត​ ​ដើម្បី​រៀបចំ​វិស័យ​ម្ហូបអាហារ​ឲ្យ​មាន​ស្តង់ដារ​ ​ជាពិសេស​ការពង្រីក​និង​ផ្សព្វផ្សាយ​ម្ហូបអាហារ​ ​របស់​កម្ពុជា​ឲ្យ​ពិភពលោក​បាន​ស្គាល់​ផង​ដែរ​។​

​នាយក​ក្រុមហ៊ុន​ ​AMB​ ​Tarsus​ ​Events​ ​Group​ ​លោក​ ​Andrew​ ​Siow​ ​បាន​ឲ្យដឹង​ថា​ ​គម្រោង​រៀបចំ​តាំង​ពិ​រព័​ណ៍​ផ្នែក​បដិសណ្ឋាកិច្ច​ ​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​លំដាប់ថ្នាក់​អន្តរជាតិ​ ​គឺ​គ្រោង​ធ្វើ​នៅ​ខេត្តសៀមរាប​ ​នឹង​ចាប់ពី​ថ្ងៃទី១០​ ​ដល់​ថ្ងៃទី១២ខែតុលា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​ដោយមាន​ក្រុម​ហ៊ុន​ធំៗ​ចូលរួម​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​។​ ​ក្នុង​កម្មវិធី​នេះ​ដែរ​ ​ក៏​មាន​កា​រៀបចំ​ចំ​ពិ​រព័​ណ៍​ ​ANGKORCAFFE​ ​២០១៩​ ​ដើម្បី​ជំរុញ​ការប្រកួត​ប្រជែង​ ​ខណៈ​ដែល​វិស័យ​មួយ​នេះ​កំពុង​មានការ​រីកចម្រើន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here