ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍន៍ និងមានកម្លាំងផលិតសរុប៣៤៥១មេហ្គាវ៉ាត់។ នេះបើតាមកម្រងវីដេអូ អំពីសមិទ្ធផលធំៗ នៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាតនៅកម្ពុជា ដែលផ្សព្វផ្សាយដោយក្រសួងរ៉ែ និងថាមពល។
ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា “គម្រោងផ្គត់ផ្គង់អគ្គិសនីធំៗចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍន៍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់ ដែលក្នុងនោះប្រភពថាមពលកកើតឡើងវិញ មានចំនួនប្រមាណ៦២% និងមានគោលដៅបង្កើនឲ្យបាន៧០% នៅក្នុងឆ្នាំ២០៣០”។






