ទំនើបភាវូបនីយកម្មរបស់ប្រទេសចិននឹងបើកឱកាសកាន់តែច្រើនដល់បណ្តាក្រុមហ៊ុនមកពីជុំវិញពិភពលោក

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រធានាធិបតីចិនលោក សុី ជីនពីង បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ការធ្វើទំនើបកម្មរបស់ប្រទេសចិននឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនអាជីវកម្មមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក។

លោក សុី ជីនពីង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារអបអរសាទរចំពោះពិធីជប់លៀងអាហារពេលល្ងាចដើម្បីប្រារព្ធអបអរខួបលើកទី៥០ នៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-ចិន។

លោក សុី ជីនពីង បានធ្វើការកត់សម្គាល់ថា “យើងមានសក្ដានុពលដ៏ធំ លំហដ៏ធំទូលាយ និងអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែអស្ចារ្យរវាងប្រទេសចិន និងសហរដ្ឋអាមេរិក”។Xi: Build ‘solid’ barrier around China’s internet - Times of Indiaលោក សុី បានបន្តថា ប្រទេសចិននឹងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងស្ថិតក្នុងលំដាប់ថ្នាក់ពិភពលោក។

លោកបានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយភាគីអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេរភាគី។

លោក សុី ជីនពីង ក៏បានអះអាងផងដែរថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តលទ្ធផលផ្លែផ្កាពីកិច្ចប្រជុំនៅទីក្រុងសាន់ហ្វ្រាន់សុីស្កូ កាលពីខែវិច្ឆិកា ឆ្នាំមុន៕ប្រភព៖The edge malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here