ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកមាស សុខសេនសានបានពន្យល់ថា ការប្រមូលពន្ធ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋវិញ តាមរូបភាពផ្សេងៗ ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈជាដើម។
ថ្លែងក្នុងកម្មវិធីជជែកពិភាក្សាមួយកាលពីម្សិលម៉ិញនេះ លោកបានពន្យល់ថា ពន្ធដែលរាជរដ្ឋាភិបាល ប្រមូលបានពីប្រជាពលរដ្ឋ គឺរដ្ឋបានចាត់ចែងចំណាយ ទៅលើកិច្ចការសាធារណៈ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលា ផ្លូវ ថ្នល់ ស្ពាន ការចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ ដើម្បីបម្រើ និងផ្តល់សេវាសាធារណៈ ជូនមកដល់ប្រជាពលរដ្ឋវិញ។






