រដ្ឋមន្រ្តី​ទេសចរណ៍​៖​ ​រដ្ឋាភិបាល​ចាត់ទុក​​វិស័យ​ទេសចរណ៍​​ជា​​មាស​​បៃតង​​ទ្រទ្រង់​​កំណើន​​សេដ្ឋកិច្ច​-​សង្គម​

0

​ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាល​ចាត់ទុកជា​ ​មាស​បៃតង​ ​គឺជា​វិស័យ​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើន​​សេដ្ឋកិច្ច​-​សង្គម​ ​បង្កើត​ការងារ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​ជា​ការនាំចេញ​នៅនឹង​កន្លែង​ ​ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន​ ​ឆ្លើយ​ត​បនឹងបំរែបំ​រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ ​«​ទិវា​ជាតិ​ទីក្រុង​ស្អាត​»​ ​លើក​ទី៧ក្រោម​ប្រធាន​បទ​ ​«​ទីក្រុង​ស្អាត​៖​ ​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​»​ ​បាន​គូសបញ្ជាក់​ថា​ ​នៅ​ឆ្នាំ២០១៨កន្លងទៅ​ ​យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា១០,៧​%​ ​ជាមួយនឹង​ការ​មកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង៦,២លាន​នាក់​ ​និង​នាំ​ប្រាក់ចំណូល​ប្រមាណ ៤.៣៥៦​លាន​ដុល្លារ​អាមេរិក​ ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​។​ ​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​នៅ​ឆ្នាំ២០១៩​ ​កម្ពុជា​រំពឹង​ថា​ ​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ៦លាន៧សែន​នាក់​នៅ​ឆ្នាំ២០២០​ ​នឹង​ទទួល​បាន​ប្រមាណ​ជាង៧លាន​នាក់​ ​និង​នាំមក​នូវ​ចំណូល​ប្រមាណ៥ពាន់​លាន​ដុល្លារ​អាមេរិក​ ​បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជិត១លាន​នាក់​ ​និង​នៅ​ឆ្នាំ២០៣០អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ ​១៥លាន​នាក់​ ​នាំមក​នូវ​ចំណូល​ប្រមាណ១០ពាន់​លាន​ដុល្លា​អាមេរិក​ ​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត២លាន​នាក់​។​

​លោក​បន្ត​ថា​ ​ដើម្បី​ត្រៀម​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ ​ជា​យុទ្ធសាស្ត្រ​គឺ​ត្រូវ​ធ្វើ​ឱ្យ​កម្ពុជា​ ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ ​និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​ ​តាមរយៈ​ការបង្កើត​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​និង​ប្រកបដោយ​ភាព​វ័យ​ឆ្លាត​ ​ស្អាត​ ​និង​បៃតង​ ​(​Smart​,​ ​Clean​ ​&​ ​Green​)​។​ ​ ​

​លោក​ថោង​ ​ខុន​បាន​បញ្ជាក់​ទៀត​ថា​ ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​អបអរសាទរ​ទិវា​ជាតិ​ទី​ ​ក្រុង​ស្អាត​ ​ហើយ​ផ្តើម​ចេញពី​ចលនា​ប្រឡងប្រណាំង​នេះ​ ​រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ ​ឱ្យ​ដាក់​ ​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ ​«​រង្វាន់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​»​ ​តាមរយៈ​អនុក្រឹត្យ​លេខ​ ​១២៣​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី១៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៥ដោយ​ប្រសិទ្ធ​នាម​ថា​ ​«​រង្វាន់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​»​ ​ដើម្បី​លើកទឹកចិត្ត​ ​និង​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​របស់​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ ​និង​វិស័យ​ពាក់ព័ន្ធ​ ​ដែល​មាន​ស្នាដៃ​ល្អ​ចូលរួម​ទ្រទ្រង់​ដល់​ចល​នា​ប្រឡង​ប្រ​ ​ណាំង​ ​«​ទីក្រុង​ស្អាត​ ​រមណីយដ្ឋាន​ស្អាត​ ​សេវា​ល្អ​ ​បដិសណ្ឋារ​កិច្ច​ល្អ​»​ ​និង​ជា​ការ​លើកកម្ពស់​ភាព​ស្អាត​ ​និង​បៃតង​នៅ​កម្ពុជា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here