ប្រទេសឡាវគ្រោងបើកសម្ពោធអគារកំពស់ខ្ពស់ជាលើកដំបូង ក្នុងរដ្ឋធានីរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឡាវ គ្រោងបើកសម្ពោធអគារ Latsavong Plaza ដែលមានកម្ពស់៣៣ជាន់ នៅកណ្តាលរដ្ឋធានីវៀងច័ន្ទន៍នៅថ្ងៃទី២២ ខែមីនាខាងមុខ ដើម្បីអបអរខួបលើកទី៧៥ នៃកំណើតកងទ័ពប្រជាជនឡាវ។

បច្ចុប្បន្ននេះ ការសាងសង់សម្រេចបានវឌ្ឍនភាព ចំនួន៨៩ភាគរយ គិតទាំងផ្នែកសំណង់ និងផ្នែកខាងក្នុង ដែលអគារនេះស្ថិតនៅលើផ្ទៃដីទំហំ១៥០.០០០ម៉ែត្រការ៉េ និងមានកំពស់១៣៨ម៉ែត្រ។

អគារ Latsavong Plaza នេះ គ្រោងនឹងផ្តល់​ជាកន្លែង​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​បរទេស ដែលនឹងអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាននៅរដ្ឋធានីវៀងច័ន្ទន៍ នាពេលខាងមុខ។A new landmark of South East Asia Cities - Latsavong Plaza - RentsBuy.com -  Lao Leading Property Agencyលោក Siphonxay Khamthongveun អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ច នៃក្រសួងការពារជាតិឡាវ បានបញ្ជាក់ជាថ្មីនៅថ្ងៃទី១០ ខែមករា ថា គម្រោងសាងសង់អគារ ដែលប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះ កំពុងដំណើរការទៅមុខ និងអាចបញ្ចប់តាមការគ្រោងទុក។

គម្រោងនេះ មានតម្លៃ៩៩លានដុល្លារអាមេរិក ដែលជាការបណ្តាក់ទុនរួមគ្នា រវាងក្រសួងការពារជាតិឡាវ និងក្រុមហ៊ុនចិន Chongqing Real Estate ដែល រួមមានការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងគ្រឿងបរិក្ខាពាក់ព័ន្ធផ្សេងៗ ការិយាល័យ អាផាតម៉ិន មជ្ឈមណ្ឌលថែទាំសុខភាព និងផ្សារទំនើបដ៏ធំមួយ។A new landmark of South East Asia Cities - Latsavong Plaza - RentsBuy.com -  Lao Leading Property Agencyគម្រោងនេះ ទទួលបានសម្បទានរយៈពេល៩៩ឆ្នាំ និងរួមមាន ការសហការគ្នា ជាមួយក្រុមហ៊ុនដៃគូចិនចំនួន២១ ដែលមានអ្នកជំនាញ និងកម្មករជាង១.៥០០នាក់ ដោយក្រុមហ៊ុនអចលនទ្រព្យ Chongqing Real Estate របស់ប្រទេសចិន គឺជាអ្នកត្រួតពិនិត្យការសាងសង់។

ដោយបានចាប់ផ្តើមឡើងនៅឆ្នាំ២០១៣ ការសាងសង់បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ និងបទប្បញ្ញត្តិ ដែលនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននៅឆ្នាំ២០១៦។

បន្ទាប់ពីផ្អាកការសាងសង់ អស់រយៈពេល៥ឆ្នាំរួចមក គម្រោងនេះ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ២០២១ ដោយសារក្រសួងការពារជាតិ បានបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាដែលអូសបន្លាយ ដោយធានាការគាំទ្រពីអ្នកវិនិយោគ ដើម្បីជួយសម្រួលដល់ការបន្តគម្រោង៕ប្រភព៖Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here