សម្តេច​តេជោ​ស្នើ​អ្នកបម្រើ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​ផ្តល់​បដិសណ្ឋារ​កិច្ច​ល្អ​បំផុត​ដល់​ភ្ញៀវ​

0

​ដោយ​ ​វុត្ថា​

​ភ្នំពេញ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ស្នើរ​ឲ្យ​អ្នក​ដែល​បម្រើសេវា​កម្ម​ទេសចរណ៍​ទាំងអស់​ដូចជា​ ​ផ្នែក​សណ្ឋាគារ​ ​និង​ភោជ​នី​ដ្ឋាន​ ​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សេវាកម្ម​ ​ការ​ផ្តល់​សេវា​បដិសណ្ឋារ​កិច្ច​ ​និង​ផ្នែក​អនាម័យ​ ​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​បំផុត​ដល់​ភ្ញៀវ​ ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​មក​ស្នាក់នៅ​ ​ហើយ​លើកក្រោយ​មក​ទៀត​ជាមួយ​មិត្ត​គ្រួសារ​ ​និង​អ្នកទេសចរ​ជាច្រើន​ទៀត​។​ ​

​ថ្លែង​នៅក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ក្នុង​ពិធី​អបអរសាទរ​ ​«​ទិវា​ជាតិ​ទីក្រុង​ស្អាត​»​ ​លើក​ទី៧​ ​ក្រោម​ប្រធានបទ​ ​«​ទីក្រុង​ស្អាត​៖​ ​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​»​ ​នៅ​ថ្ងៃទី២៥​ ​ខែកុម្ភៈ​នេះ​ ​សម្តេច​តេជោ​បន្ត​ថា​ ​“​បើ​ធ្វើជា​អ្នកជំនួញ​ ​ឬ​អ្នកលក់​ដូ​ ​ការ​រក​អតិថិជន​ម្នាក់​មក​ទិញ​របស់​យើង​នោះ​ ​គឺជា​រឿង​លំបាក​ហើយ​ ​តែ​រឿង​ដែល​ពិបាក​ជាង​ហ្នឹង​ទៀត​នោះ​ ​គឺ​អ្នកលក់​ត្រូវ​ធានា​យ៉ាងណា​ ​ដល់​អ​ថិ​តិ​ជន​ដែល​ជា​អ្នកទិញ​នៅ​ទំនិញ​របស់​យើង​នោះ​ ​ថ្ងៃក្រោយ​គេ​មក​ទិញ​ទៀត​”​។​

​សម្តេច​បន្ថែម​ថា​ ​“​មិន​ត្រឹមតែ​មក​ទិញ​ខ្លួនឯង​ទេ​ ​គេ​ហៅ​ថែម​មិត្តភក្តិ​របស់​គេ​ឲ្យ​មក​ជួយ​ទិញ​ថែមទៀត​ ​ទើប​ជា​បញ្ហា​ជោគជ័យ​នៃ​មុខ​ជំនួញ​”​ ​។​ ​សម្តេច​បន្ត​ថា​ ​“​កុំ​ឲ្យ​គេ​មក​ទិញ​ម្តង​ហើយ​ ​រៀង​ចាល​ ​មុខ​គេ​មិន​មើល​ ​សម្តី​គំរោះ​ ​គំរើយ​ ​តម្លៃ​កាត់​ខ្ពស់​ ​ចឹង​ថ្ងៃក្រោយ​រកស៊ី​ខាត​ ​កុំ​ថាម​ក​ពី​រដ្ឋាភិបាល​ ​បន្ទោស​មក​ពី​យើង​ ​មុខ​អាក្រក់​ ​សម្តី​អាក្រក់​ ​យើង​ពិនិត្យមើល​ឡ​ឡើងវិញ​”​។​

​ជាមួយគ្នា​នេះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ត្រូវ​មានការ​ផ្សា​ភ្ជាប់​ ​ឬ​ទាញ​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម​ ​តាមរយៈ​ការជំរុញ​ឲ្យ​កសិករ​ ​ម្ចាស់​រមណីយដ្ឋាន​ ​និង​ភោជនីយដ្ឋាន​ ​បង្កើន​ការ​ដាំដុះ​ដំណាំ​កសិកម្ម​បែប​ធម្មជាតិ​ឲ្យបាន​ច្រើន​ ​ដើម្បី​បំពេញ​តម្រូវការ​ដល់​ភ្ញៀវ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​។​

​ខេត្ត​ ​ក្រុង​បី​បាន​ពាន​ល្អ​ជាងគេ
​ជាមួយគ្នា​នេះ​ ​ខេត្ត​-​ក្រុង​ចំនួន៣បាន​ទទួល​បាន​ជ័យលាភី​ជាទី​ក្រុង​ដែល​មាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ ​២០១៩កន្លងមក​នេះ​ ​គឺ​ ​១​)​រាជធានី​ភ្នំពេញ​ ​២​)​ខេត្តសៀមរាប​ ​និង៣​)​ខេត្ត​កែប​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​ក៏បាន​អបអរ​សារ​ដល់​ខេត្ត​ ​និង​ក្រុង​ដែល​ទទួល​បាន​ជ័យលាភី​ជាទី​ក្រុង​ ​ដែល​មាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ ​ប្រចាំឆ្នាំ​គឺ​មានៈ​ ​១​)​រាជធានី​ភ្នំពេញ​ ​២​)​ខេត្តសៀមរាប​ ​និង​ ​៣​)​ខេត្ត​កែប​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​សន្តិភាព​ ​កុំ​ឲ្យ​មាន​អំពើរ​ភេវរ​កម្ម​ ​ជាពិសេស​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​រ​រមណីយដ្ឋាន​ ​តំបន់​ទេសចរណ៍​ ​តំបន់​រោងចក្រ​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ​ ​ដោយ​ក្នុង​នោះ​អាជ្ញាធរ​ត្រូវ​បន្ត​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ខ្ជាប់​ ​ខ្ជួន​ដើម្បី​ធានា​ដល់​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here