ដោយ: គង់ លាងហួរ
តូក្យូ: រដ្ឋាភិបាលជប៉ុន បានបន្ថែមមូលដ្ឋានទ័ពអាមេរិកចំនួន៦ ទៅក្នុងបញ្ជីទីតាំង ដែលការទិញ និងប្រើប្រាស់ដីនៅតំបន់ក្បែរនោះត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងក្នុងគោលបំណងការពារសន្តិសុខជាតិ។
ទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកចំនួន៦ ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីទីតាំងសរុបចំនួន៣៩៩ នៅក្នុងប្រទេសជប៉ុន ដែលស្ថិតក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដី ដែលបានអនុម័តក្នុងឆ្នាំ២០២១។
ក្នុងចំណោមទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកទាំង៦នោះ រួមមានឃ្លាំងអាវុធចំនួន២នៅក្នុងខេត្ត Hiroshima ដែលស្ថិតក្នុងចំណោមទីតាំងថ្មីចំនួន១៨០ ដែលត្រូវបានកំណត់ឱ្យស្ថិតក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដី។
នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលបានកំណត់អំពីរបៀប ដែលដីអាចប្រើប្រាស់បាន ក្នុងចម្ងាយ១គីឡូម៉ែត្រពី ទីតាំងសំខាន់ៗ ដូចជា មូលដ្ឋានទាក់ទងនឹងវិស័យការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រលានយន្តហោះ និងរោងចក្រថាមពល បន្ថែមពីលើកោះដាច់ស្រយាល។






