រដ្ឋាភិបាលផ្តល់ការលើកលែងពន្ធ៩ឆ្នាំ ដើម្បីទាក់ទាញការវិនិយោគពីបរទេសមកកម្ពុជា

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការលើកលែងពន្ធចំនួន៩ឆ្នាំ ចំពោះវិនិយោគិនដែលបានបោះទុនវិនិយោគនៅកម្ពុជា។ នេះបើតាមការលើកឡើងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

នៅក្នុងវេទិការនោះ សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការជំរុញ និងបង្កើតបរិយាកាសអំណោយផល ដល់ការវិនិយោគ ដើម្បីទាក់ទាញមូលធនក្នុងស្រុក និងក្រៅប្រទេស ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បើកចំហរ តម្លាភាព ភាពអាចព្យាករបាន និងធានាការប្រកួតប្រជែងដោយស្មើភាព និងគ្មានការរើសអើង និងបន្តការលើកលែងពន្ធរយៈពេល៩ឆ្នាំ ដល់វិនិយោគិនបរទេស និងការសម្រួលវិធានច្បា​ប់ចុះបញ្ជី សម្រាប់ជាអាជីវកម្មបរទេស ក្នុងការបង្កើតនិងការធ្វើប្រតិ​បត្តិការអាជីវកម្មនៅកម្ពុជា។

​សម្តេច ហ៊ុន ម៉ាណែតក៏បានលើកឡើងបន្ថែម ទាក់ទងនឹងទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា-បារាំងនៅឆ្នាំ២០២៣ ដែលបានកើនឡើងចំនួន ៥១៥លានដុល្លារ និងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អឺរ៉ុបដែលមានចំនួន៤,៦ពាន់លានដុល្លារនៅឆ្នាំ២០២៣ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here