មន្រ្តីជាន់ខ្ពស់អះអាងថា អ្នកវិនិយោគិនចិន-អាមេរិកយ៉ាងច្រើននឹងចូលមកកម្ពុជាក្រោយពិធីបុណ្យចូលឆ្នាំចិន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា អ្នកទេសចរចិន វិនិយោគិន រួមទាំងក្រុមហ៊ុនអាមេរិក ដែលវិនិយោគនៅប្រទេសចិនកាន់តែច្រើន នឹងចូលមកកម្ពុជាក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបញ្ចប់នាពេលខាងមុខ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហេង សុខគង់បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាច្រើនថ្ងៃ ដូចនៅអាមេរិក បារាំង ចិន ស្វីសជាដើម លោកបានជួបជាមួយក្រុមអ្នកវិនិយោគជាច្រើននៅក្នុងវេទិកានានា ហើយអ្នកវិនិយោគទាំងអស់នោះ សម្តែងការចាប់អារម្មណ៍ចំពោះការបណ្តាក់ទុននៅកម្ពុជា។លោកបញ្ជាក់ថា “អ្នកវិនិយោគភាគច្រើន ចាប់អារម្មណ៍លើវិស័យមួយចំនួនមានជាអាទិ៍ វិស័យកម្មន្តសាល វាយនភ័ណ្ឌ និង ឧស្សា​ហកម្មមិនមែនកាត់ដេរ បូករួមទាំងប្រភេទឧស្សាហកម្ម បច្ចេកវិទ្យាមួយចំនួន។ ក្រៅពីនេះក៏អាចនឹងមានការបណ្តាក់ទុន វិនិយោគលើផ្នែកភស្តុភារកម្ម ក៏ដូចជា វិស័យទេសចរណ៍។ ក្រៅពីនេះ ក៏មានឧស្សាហកម្មយានយន្ត បូករួមទាំងរថយន្តអគ្គិសនី ដែលជាឱកាសវិនិយោគថ្មី សម្រាប់វិនិយោគិនដែលកំពុងសម្លឹង មើលទីផ្សារនៅកម្ពុជា ក៏ដូចជាទីផ្សារនៅRCEPទាំងមូល។

លោកហេង សុខគង់បានបញ្ជាក់ទៀតថា នៅកម្ពុជាកាន់តែមាននិរន្តរភាពនិងប្រសិទ្ធភាព ហើយតម្លៃកាន់តែសមរម្យ ដោយឡែកកម្លាំងពលកម្ម ជំនាញរបស់កម្ពុជាក៏​បានត្រៀមរៀបចំ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងចំណុចអាទិភាពនានា សម្រាប់ទាក់ទាញវិនិយោគិនមកកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here