ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកញ្ចប់ចំណាយ ដែលមានតម្លៃ១០០,៤ពាន់លានដុល្លារ ដើម្បីសាងសង់បណ្តាញផ្លូវរថភ្លើងថ្មីមួយនៅជាយក្រុងសេអ៊ូល ដែលមានឈ្មោះថា GTX ។
ប្រជាជនរស់នៅតំបន់ Greater Seoul ចំណាយពេលជាមធ្យមប្រហែលពីរម៉ោងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេទៅកាន់ទីក្រុងសេអ៊ូល។ នេះបើយោងតាមការប៉ាន់ស្មានដោយក្រសួងដែនដី។ប៉ុន្តែ នៅពេលដែលការសាងសង់បញ្ចប់រួចរាល់ ប្រជាជនដែលរស់នៅក្នុងតំបន់ Greater Seoul នឹងចំណាយរយៈពេលធ្វើដំណើរត្រឹមតែ៣០នាទីប៉ុណ្ណោះ តាមរយៈបណ្តាញខ្សែរថភ្លើងថ្មីនេះ។តំបន់ Greater Seoul សំដៅលើរដ្ឋធានីសេអ៊ូល បូករួមជាមួយនឹងខេត្ត Incheon និងខេត្ត Gyeonggi។
ប្រព័ន្ធរថភ្លើង GTX ដែលមានឈ្មោះពេញហៅថា “Great Train Express” នឹងមានបណ្តាញរថភ្លើងចំនួន៦ខ្សែ ដែលគ្របដណ្តប់តំបន់ Greater Seoul ក៏ដូចជាផ្នែកខ្លះនៃខេត្ត Gangwon និងខេត្ត Chungcheong ផងដែរ។