Hattha top Banner

ក្រុងប៉ោយប៉ែត កង្វះបន្ទប់សណ្ឋាគារលំដាប់ផ្កាយកាន់តែច្រើន ដែលទាមទារឲ្យមានការវិនិយោគបន្ថែម

0

 ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ទីផ្សារផ្នែកបដិសណ្ឋារកិច្ច នៅក្រុងប៉ោយប៉ែត​កំពុងជួបបញ្ហាប្រឈម ដោយសារទីក្រុងនេះ កំពុងខ្វះខាតបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៣ ទៅផ្កាយ៥កាន់តែច្រើន។

សហស្ថាបនិកក្រុមហ៊ុន Stars Gold លោកសួង សុខហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កង្វះបន្ទប់សណ្ឋាគារកំពុងក្លាយជាចំណោទមួយសម្រាប់ទីក្រុងនេះ ដែលបច្ចុប្បន្នមានភ្ញៀវអន្តរជាតិកាន់តែច្រើន បានមកវិនិយោគនៅទីក្រុងនេះ។លោកបន្តថា “មានអាផាតម៉ិន កាស៊ីណូមួយចំនួនមានបន្ទប់ផងដែរ ប៉ុន្តែមិនអាចបំពេញតម្រូវការបាននៅឡើយ ខណៈតម្រូវការកំពុងកើនឡើង”។ លោកបន្តថា “អ្នកវិនិយោគជាតិ អន្តរជាតិគួរតែមកវិនិយោគផ្នែកបដិសណ្ឋារកិច្ចឲ្យបានច្រើន ដើម្បីបំពេញតម្រូវការភ្ញៀវ ដែលកំពុងបន្តកើនឡើង”។

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីក្រុងមួយកំពុងមានភាពរសរវើក និងកំពុងមានការរីកចម្រើនខ្លាំង លើឧស្សាហកម្មកាស៊ីណូ និងតំបន់ឧស្សាហកម្ម ដោយបច្ចុប្បន្នអ្នកជនជាតិចិន ឥណ្ឌូនេស៊ី ថៃ ​និងជាតិសាសន៍ជាច្រើនទៀតកំពុងវិនិយោគ និងធ្វើការងារនៅក្នុងទីក្រុងនេះ។

លោកសួង សុខហ៊ាងបានបន្តថា ការរីកចម្រើនរបស់ទីក្រុងនេះ កំពុងធ្វើឲ្យអ្នកវិនិយោគអន្តរជាតិ មានការចាប់អារម្មណ៍ ប៉ុន្តែការផ្គត់ផ្គង់សណ្ឋាគារ នៅតែមានចំនួនតិច មិនគ្រប់តម្រូវការនៅឡើយ។

ក្រុមហ៊ុនStars Gold អាចចាត់ទុកជាក្រុមហ៊ុនលំដាប់យក្សមួយ កំពុងឈរជើងនៅទីក្រុងប៉ោយប៉ែត។ Stars Gold ជាក្រុមហ៊ុនបង្កើតឡើង ដោយសហគ្រិនវ័យក្មេងមួយក្រុម ដែលបាននិងកំពុងវិនិយោគលើផ្នែកចម្រុះ ដូចជា អាផាតម៉ិន បុរី ដីឡូត៍ សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here