Hattha top Banner

អបអរសាទរៈ ក្រុងកែបទទួលបានពានរង្វាន់ទីក្រុងស្អាតរបស់ អាស៊ានលើកទី៤

0

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ ជាដំណឹងរីករាយសារជាថ្មី ដោយក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។

ពិធីប្រកាសជ័យលាភីនេះ ធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ “អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)” ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេ​ស និងអង្គការដៃគូមួយចំនួន។អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឱ្យដឹងថា លទ្ធផល​នេះ​កើតចេញពី​ការខិតខំប្រឹង​ប្រែងរបស់​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​រូប អាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់​ថ្នាក់​​ ពិសេ​សការ​ចូលរួម​របស់​ប្រជាពលរដ្ឋទូទាំងខេត្តកែប​ ដែលនេះជា​មោទនភាព​សម្រាប់​ខេត្តកែប​ និង​ព្រះរាជាណាចក្រ​កម្ពុជាទាំងមូល​ ក្រោម​ការដឹកនាំ​​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​។ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរ ចំពោះការទទួលបានជ័យលាភី ទីក្រុងទេសច​រណ៍ស្អាតអាស៊ាននេះដែរ។

ភាពអស្ចារ្យរបស់ទីក្រុងនេះ គឺមានឧទ្យានជាតិកណ្តាលទីក្រុង និងជាទីក្រុងតែមួយគត់នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដែលមានឧទ្យានជាតិនៅចំកណ្តាលក្រុងបែបនេះ។ក្រុងកែប ជាប់ជាទីក្រុង ដែលមានទឹកស្អាត ដីស្អាត និងខ្យល់ស្អាត៕

default

LEAVE A REPLY

Please enter your comment!
Please enter your name here