សម្តេច​តេជោ​ចង់​ឱ្យ​​កម្ពុជា​ក្លាយ​ជា​​ប្រទេស​​ដែល​​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​

0

​ដោយ​វុត្ថា

​ភ្នំ​ពេញ៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ស្រប​ទៅ​នឹង​តម្រូវការ​សង្គម​ ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ជាតិ​សព្វថ្ងៃ​ ​(​E​-​People​ ​&​ ​E​-​government​)​ ​។​

​សម្តេច​តេជោ​សរសេរ​ក្នុង​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ថ្ងៃទី​ ​២៦កុម្ភៈ​នេះ​ថា​ ​“​ពូ​គាំទ្រ​អោយ​មានការ​អភិវឌ្ឍន៍​កាន់តែ​ខ្លាំង​ឡើង​លើ​ប្រព័​ន្ឋ​អ៊ិ​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ ​និង​មាន​ ​free​ ​wi​-​fi​ ​អោយ​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​យើង​”​។​

​សម្តេច​បន្ត​ថា​ ​ច្បាស់​ណាស់​ ​មិនថា​តែ​ជំនាញ​បច្ចេកវិទ្យា​មួយ​ទេ​ ​គឺ​គ្រប់​ជំនាញ​ទាំងអស់​ ​ក្មួយ​ៗ​ត្រូវតែ​បន្ត​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ទៅមុខ​ថែមទៀត​ ​ហើយ​ត្រូវ​មានការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​ ​និង​គ្រប់គ្រង​អោយ​បាន​ហ្មត់ចត់​ល្អ​បំផុត​។​ ​សូម្បីតែ​គណនេយ្យ​ហ្វេ​សប៊ុ​គ​ពូ​ក៏​មាន​ក្រុម​ជនខិលខូច​បាន​ព្យាយាម​ចូល​លួច​ជា​ច្រើ​ដង​ដែរ​។​ ​

​សម្តេច​តេជោ​បន្ថែម​ថា​ ​“​ពូ​សុំ​លើកទឹកចិត្ត​ ​និង​គាំទ្រ​កូនក្មួយ​យក​ជំនាញ​ ​និង​ចំណេះដឹង​ ​ជាពិសេស​ជំនាញ​បច្ចេកវិទ្យា​ ​មក​បម្រើ​កិច្ចការ​ប្រទេសជាតិ​អោយ​មានប្រយោជន៍​ ​ចៀសវាង​ទៅ​ធ្វើអ្វី​មួយ​ដែល​បំផ្លាញ​ដល់​អ្នកដទៃ​ ​និង​សង្គមជាតិ​”​។​ ​

​សម្តេច​តេជោ​បាន​សម្តែង​ការ​អរគុណ​ក្រុមហ៊ុន​ហ្វេ​សប៊ុ​គ​ដែល​បាន​សហការ​គ្រប់គ្រង​គណនេយ្យ​ហ្វេ​សប៊ុ​គ​របស់ខ្ញុំ​មាន​សុវត្ថិភាព​ឡើងវិញ​ ​និង​អរគុណ​កូនក្មួយ​ទាំងអស់​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិ​ត​ល្អ​ៗ​អំពី​កម្ពុជា​។​

​សម្តេច​ក៏បាន​អរគុណ​កូនក្មួយ​ទាំងអស់​ ​ដែល​យកចិត្ត​ទុកដាក់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ ​(​fake​ ​news​)​ ​ដែល​ព្យាយាម​បំពុល​ដោយក្រុម​ជន​អ​គ​តិំ​មួយចំនួន​តូច​ ​ក្នុង​ចេតនា​អាក្រក់​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លាញ​ ​សង្គមជាតិ​យើង​។​ ​ពូ​តែងតែ​កោតសរសើរ​កូនក្មួយ​ដែល​ខិតខំ​សិក្សា​ជំនាញ​បច្ចេកវិទ្យា​អាយ​ធី​ ​(​Information​ ​Technology​)​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here