Hattha top Banner

ក្រុមហ៊ុនអចលនទ្រព្យចិនដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយ ពាណិជ្ជកម្មប្លែកៗ ដើម្បីទាក់ទាញអតិថិជន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិស័យអចលនទ្រព្យនៅប្រទេសចិន កំពុងបន្តជាប់ផុងក្នុងវិបត្តិ ដែលការណ៍នេះបានជំរុញឱ្យកំណើន សេដ្ឋកិច្ចចិនធ្លាក់ចុះ និងធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យចិន ជាច្រើនបានជួបការក្ស័យធន។

យោងតាមទិន្នន័យបានបង្ហាញថា ការលក់ផ្ទះ ដែលទើបសាងសង់ថ្មី នៅក្នុងឆ្នាំ២០២៣ បានថយចុះអស់៦ភាគរយ បើធៀបឆ្នាំ២០២២ ដែលនេះជាការធ្លាក់មិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

យោងតាមទិន្នន័យពីក្រុមហ៊ុន ឈ្មួញកណ្តាលអចលនទ្រព្យ Centaline Property បានឱ្យដឹងថា តម្លៃផ្ទះ ដែបលត្រូវបានដាក់លក់នៅតាមទីក្រុងចំនួន៤ ដូចជា ប៉េកាំង សៀងហៃ ក្វាងចូវ និងស៊ិនជិន បានដាំក្បាលចុះចន្លោះពី១១ ទៅ១៤ភាគរយ ក្នុងខែធ្នូ ឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ កាសែតអាមេរិក Wall Street Journal (WSJ) បានចុះផ្សាយថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងរដ្ឋបាលតាមតំបន់ នៅក្នុងប្រទេសចិនកំពុងរិះរកវិធី ដើម្បីទាក់ទាញអ្នកទិញផ្ទះ។

ជាក់ស្តែង កាល​ពី​ឆ្នាំ​២០២៣ ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​ នៅក្នុង​ទីក្រុង Tianjin បាន​បង្ហោះវីដេអូ​ផ្សព្វផ្សាយ​ ដ៏គួរឱ្យចាប់អារម្មណ៍ ដែល​មាន​ខ្លឹមសារ​ថា “ទិញ​ផ្ទះថែម​ជូន​ប្រពន្ធ​ដោយ​ឥត​គិត​ថ្លៃ”។តាមពិតទៅ ឃ្លានេះមានន័យថា ទិញផ្ទះជូនប្រពន្ធ ប៉ុន្តែក្រុមហ៊ុន​​នោះបាន​រងការផាក​ពិន័យ ​ជាទឹកប្រាក់ជាង៤.០០០ដុល្លារ​ ដោយសារការផ្សាយពាណិជ្ជកម្មបែបនេះ។

លើសពីនេះទៀត អគារ​អាផាតម៉ិន​មួយ​កន្លែង នៅក្នុង​ខេត្ត Zhejiang ក៏​បាន​ផ្សាយ​ពាណិជ្ជកម្ម​គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយពួកគេផ្សាយថា អ្នក​ទិញ​ផ្ទះ​នៅ​ទី​នេះ នឹងទទួលបានដុំ​មាសចំនួន១០ក្រាម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here