ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាជាច្រើនទៀត បានធ្វើឲ្យកម្ពុជារងផលប៉ះពាល់ផងដែរ ពិសេសការសងឥណទានត្រលប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុនានាមានភាពយឺតយ៉ាវ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ Credit Bauro Cambodia (CBC) បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននេះ បានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ក្នុងនោះវិស័យទេសចរណ៍ និងអចលនទ្រព្យ ជាវិស័យដែលជួបនូវផលលំបាកច្រើន ក្នុងការសងប្រាក់មកគ្រឹះស្ថានហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ទៀតថា វិស័យចំនួន២ ដែលយើងតែងតែសង្កេតឃើញ ដូចជា ទី១ ទាក់ទងទៅនឹងវិស័យទេសចរណ៍ និងទី២ ទាក់ទងទៅនឹងវិស័យអចលនទ្រព្យ ដែលមានបញ្ហាក្នុងការសងត្រលប់យឺតយ៉ាវ។






