Hattha top Banner

មហាសេដ្ឋីបារាំង លោក Bernard Arnault ដណ្តើមតំណែងលោក Elon Musk ក្លាយជាមហាសេដ្ឋីកំពូលទី១របស់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីបារាំង លោក Bernard Arnault ម្ចាស់ក្រុមហ៊ុនទំនិញប្រណីត LVMH បានកើនឡើងយ៉ាងគំហុក ដោយលោកបានដណ្តើមតំណែង ជាមហាសេដ្ឋីមានជាងគេបំផុតទី១ នៅលើពិភពលោក។

យោងតាមការចុះផ្សាយដោយទស្សនាវដ្តីដ៏ល្បីល្បាញ Forbes ទ្រព្យសម្បត្តិរបស់លោក Bernard Arnault ព្រមទាំងគ្រួសារ បានកើនឡើង រហូតដល់ទៅ២៣,៦ពាន់លានដុល្លារ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ផ្ទុយទៅវិញ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិក លោក Elon Musk បានខាតបង់អស់យ៉ាងច្រើន បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានដាំក្បាលចុះជិត១៣ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលធ្វើឱ្យលោកElon Musk ខាតបង់ទ្រព្យសម្បត្តិអស់ជាង១៨ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាឈ្មោះមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង១០រូបនៅលើពិភពលោក គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយផ្អែកតាមរបាយការណ៍ពីទស្សនាវដ្តី Forbes។

ទី១: លោក Bernard Arnault ម្ចាស់ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ២០៧ពាន់លានដុល្លារ។
ទី២: លោក Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ២០៤,៧ពាន់លានដុល្លារ។
ទី៣: លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ១៨១,៣ពាន់លានដុល្លារ។
ទី៤: លោក Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ១៤២,២ពាន់លានដុល្លារ។
ទី៥: លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ១៣៩,១ពាន់លានដុល្លារ។
ទី៦: លោក Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុប ប្រមាណ១២៧,២ពាន់លានដុល្លារ។
ទី៧: លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ១២៧,១ពាន់លានដុល្លារ។
ទី៨: លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ១២២,៩ពាន់លានដុល្លារ។
ទី៩: លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ១២១,៧ពាន់លានដុល្លារ។
ទី១០: លោក Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ១១៨,៨ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here