Hattha top Banner

វិស័យទេសចរណ៍សកលនឹងសម្រេចបាននូវដំណើរការស្ទុះងើបឡើងវិញពេញលេញនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​ការ​ព្យាករណ៍របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ បានបង្ហាញឱ្យដឹងថា វិស័យទេសចរណ៍សកល នឹងសម្រេ ចបាននូវដំណើរការ ស្ទុះងើបឡើងវិញយ៉ាងពេញលេញ និងដល់កម្រិតមុនផ្ទុះជំងឺរាតត្បាត នៅក្នុងឆ្នាំ២០២៤នេះ។

កាលពីឆ្នាំមុន គេសង្កេតឃើញមានភ្ញៀវទេសចរអន្តរជាតិ ប្រមា ណ១,២៩ពាន់លាននាក់ នៅទូទាំងពិភពលោក ដែលស្មើនឹង៨៨ភាគរយនៃចំនួនសរុបនៅឆ្នាំ២០១៩។ វិស័យទេសចរណ៍នៅមជ្ឈិមបូព៌ាបានងើបឡើងវិញខ្លាំងជាងគេ ដែលបានរាយការណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ បានកើនឡើង២២ភាគរយ បើធៀបនឹង៤ឆ្នាំមុន។

បើប្រៀបធៀបនឹងកម្រិតឆ្នាំ២០១៩ ការមកដល់របស់ភ្ញៀវទេសចរបរទេស កាលពីឆ្នាំមុនបានងើបឡើងវិញ ដល់៩៤ភាគរយនៅតំបន់អឺរ៉ុប។ កើនដល់៩៦ភាគរយនៅតំបន់អាហ្វ្រិក និង៩០ភាគរយនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ(UNWTO)។Global tourism to reach pre-pandemic levels in 2024: UN, Global Enterprise  - THE BUSINESS TIMESប៉ុន្តែបើធៀបនឹងកម្រិតឆ្នាំ២០១៩ដូចគ្នា ការមកដល់របស់ភ្ញៀវទេសចរបរទេសកាលពីឆ្នាំមុន បានងើបឡើងវិញដល់៦៥ភាគរយប៉ុណ្ណោះ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសដែនកោះម៉ាល់ឌីវ និងហ្វីជី ស្ថិតក្នុងចំណោមគោលដៅ ទេសចរណ៍ដ៏ពេញនិយមជាងគេ។

ការស្ទុះងើបឡើងវិញមាន ដំណើរការយឺតយ៉ាវនៅក្នុងតំបន់អាស៊ីឦសាន ដែលរួមមានប្រទេសជប៉ុន និងចិន ខណៈវិស័យទេសចរណ៍របស់តំបន់នេះ បានងើបឡើងវិញដល់ប្រហែល៥៥ភាគរយប៉ុណ្ណោះ បើធៀបនឹងកម្រិតកាលពីឆ្នាំ២០១៩។

អង្គការ UNWTO បានអះអាងថា “វិស័យទេសចរណ៍នៅទូទាំងតំបន់អាស៊ី នៅតែមានឱកាសស្ទុះងើបឡើងវិញ។ បន្ថែមពីលើនេះ កំណើនតម្រូវការ និងការបង្កើនការតភ្ជាប់ផ្លូវអាកាស នឹងជួយឱ្យវិស័យទេសចរណ៍លើពិភពលោក សម្រេចបាននូវការស្ទុះងើបឡើងវិញទាំងស្រុងនៅដំណាច់ឆ្នាំនេះ”។

ថ្វីត្បិតតែអង្គការទេសចរណ៍ពិភពលោក បានលើកឡើងទស្សនវិស័យវិជ្ជមានបែបនេះយ៉ាងណាក្តី ប៉ុន្តែទីភ្នាក់ងារនេះបានព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយ នៅតែអាចបង្កបញ្ហាប្រឈមចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ប្រកបដោយចីរភាព។

តួយ៉ាង ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ បានបង្កើនហានិភ័យ និងការព្រួយបារម្ភថា ជម្លោះនេះនឹងរាលដាលដល់តំបន់មជ្ឈិមបូព៌ាទាំងមូល៕ប្រភព៖Kyodo៕

LEAVE A REPLY

Please enter your comment!
Please enter your name here