Hattha top Banner

កម្ពុជា គ្រោងនឹងសាងសង់ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តស្រះកែវ ប្រទេសថៃ

0

កម្ពុជាគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែតភ្ជាប់ រាជធានីភ្នំពេញទៅស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ ។

កាសែតខ្មែរថាមស៍ បានអោយដឹងកាលពីថ្ងៃចន្ទថាមន្ត្រីកម្ពុជាបានចុះមូលដ្ឋាន កាលពីសប្តាហ៍មុន ដើម្បីពិនិត្យទីតាំងមួយចំនួន ដែលត្រូវប្រើប្រាស់សម្រាប់គម្រោងនេះ ។ ពួកគេនឹងដាក់សំណើពង្រាងរួមទាំងការសិក្សាសមិទ្ធិលទ្ធផល ទៅរដ្ឋាភិបាលក្នុងខែមិថុនា ។គម្រោងផ្លូវល្បឿនលឿន នឹងមាន ប្រវែង៤២០ គីឡូម៉ែត្រ ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម តាមផ្លូវគោករវាងប្រទេសទាំងពីរ ។

ការសាងសង់ នឹងមានពីរដំណាក់កាល ។ ដំណាក់កាលទី១ គឺភ្នំពេញទៅសៀមរាប និង ដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតទល់នឹងស្រុកអារញ្ញខេត្តស្រះកែវ ។ច្រកព្រំដែនស្រុកអារញ្ញជាច្រកពាណិជ្ជកម្មនិងទេសចរណ៍សំខាន់សម្រាប់កម្ពុជា និង ថៃ ។ khmer times

LEAVE A REPLY

Please enter your comment!
Please enter your name here