Hattha top Banner

ហានិភ័យ: បំណុលក្នុងគ្រួសារនៅប្រទេសថៃ នឹងកើនដល់ ៩១ភាគរយនៃGDPនៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារ TMBThanachart បានរាយការណ៍ថា នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ បំណុលគ្រួសាររបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៩១,៤% នៃផលទុនជាតិសរុប(GDP) ដែលស្មើនឹងទំហំទឹកប្រាក់១៦,៩ទ្រីលានបាត។

ស្ថាប័ន TTB Analytics ដែលជាមជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ចរបស់ធនាគារTMBThanachart បានវាយតម្លៃថា និន្នាការនេះបណ្តាលមកពីការថយចុះ នៃកំណើនសេដ្ឋកិច្ច ដែលនាំឱ្យប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗមានការធ្លាក់ចុះ។

មជ្ឈមណ្ឌលនេះបានបន្តថា ការកើនឡើងនៃការចំណាយហិរញ្ញវត្ថុ បានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដោយវាបានជះផលប៉ះពាល់ដល់សមត្ថភាពទូទាត់ សងកម្ចីរបស់កូនបំណុល។ ធនាគារនេះបានបន្ថែមថា មនុស្សជាច្រើនបានងាកទៅពឹងផ្អែក លើប្រភពកម្ចីក្រៅផ្លូវការ ឬពួកអ្នក​ចងការ​ប្រាក់ជំនួសវិញ។Household debt a key issue as election looms | The Starយោងទិន្នន័យរបស់ធនាគារកណ្តាលថៃ (BOT) បង្ហាញថា សមតុល្យបំណុលគ្រួសារ សរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួន១៦,២ទ្រីលានបាត ដែលកើនឡើង៣,៤%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងស្មើនឹង៩០,៩% នៃGDP របស់ប្រទេសថៃ។

ធនាគារកណ្តាលថៃ ក៏បានរាយការណ៍ផងដែរថា “ប្រាក់កម្ចី ដែលមិនដំណើរការនៅក្នុងធនាគារ មានទំហំទឹកប្រាក់ចំនួន១៥២ពាន់លានបាត ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលកើនឡើង៣,៦% បើធៀបនឹងត្រីមាសទី២”។

ដោយ​មើលឃើញពី​ទម្លាប់​ នៃ​ការ​ចំណាយ​របស់​ពលរដ្ឋថៃ មជ្ឈមណ្ឌល​វិភាគ TTB Analytics ក៏បាន​លើកឡើង​ពី​ក្តីកង្វល់​របស់ខ្លួនចំពោះការចំណាយ​ ដែល​ពុំមាន​វិន័យ​ត្រឹមត្រូវផងដែរ។

មជ្ឈមណ្ឌលខាងលើ ក៏បានកត់សម្គាល់ផងដែរថា ឧស្សាហកម្មទេសចរណ៍ ដែលជំរុញដោយអាជីវកម្មខ្នាតតូច កំពុងជួបប្រទះនឹងបញ្ហាកំណើនដើរយឺត ហើយស្ថានភាពហិរញ្ញវត្ថុ នៃអាជីវកម្មទាំងនេះនៅតែមានភាពតានតឹងដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here