Hattha top Banner

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនសម្រុកទិញដីធ្លីទុកសាងសង់ការិយាល័យ ខណៈវិស័យអចលនទ្រព្យកំពុងដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដូចជាក្រុមហ៊ុន Tencent Holdings និង Alibaba Group Holding បានសម្រុកទិញដីនៅតំបន់ចិនដីគោក ខណៈវិស័យបច្ចេកវិទ្យា និងអចលនទ្រព្យកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងគោលនយោបាយ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងហ្គេមវីដេអូខ្នាតយក្ស Tencent បានបញ្ចេញកញ្ចប់ទឹកប្រាក់ ចំនួន៦,៤២ពាន់លានយ័ន(៩០៥លានដុល្លារអាមេរិក) ដើម្បីទិញបានដីទំហំជាង៧០.៦០១ម៉ែត្រការ៉េនៅក្នុងសង្កាត់ Haidian នៃទីក្រុងប៉េកាំង។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​ផែនការ​ និង​ធនធាន​ធម្មជាតិ​ក្រុង​ប៉េកាំង។Tencent ends all exclusive music deals - CGTNតំណាង​ក្រុមហ៊ុន​ Tencent បាន​បញ្ជាក់ប្រាប់​កាសែត South ChinaMorning Post កាលពី​សប្តាហ៍មុនថា “ក្រុមហ៊ុនទិញដី​នៅទីនោះ ក្នុងគោល​បំណង​ ដើម្បីបំពេញ​តម្រូវ​ការ​អគារការិយាល័យរបស់ក្រុមហ៊ុន ​ដែល​អាច​ផ្តល់​កន្លែង​ធ្វើ​ការ​ដែល​មាន​ស្ថិរភាព និងមជ្ឈការ”។

ក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ មានបុគ្គលិកជាង១២.០០០នាក់ ដែលធ្វើការនៅទីក្រុងប៉េកាំង គិតត្រឹមចុងឆ្នាំ២០២៣កន្លងទៅ។

កាលពីដើមខែមករានេះ ក្រុមហ៊ុន Alibaba បានបញ្ចប់ការសាងសង់អគារការិយាល័យថ្មីរបស់ខ្លួន នៅទីក្រុងប៉េកាំង ដែលមានផ្ទៃក្រឡា៤៧០.០០០ម៉ែត្រការ៉េ និងស្ថិតនៅក្នុងសង្កាត់ Chaoyang។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Beijing Daily ។កាលពីខែតុលាឆ្នាំមុន ក្រុមហ៊ុនផលិតវីដេអូហ្គេម miHoYo និងក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់Alibaba បានចំណា យប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញដីឡូតិ៍ក្នុងទីក្រុង Shanghai និងទីក្រុង Hangzhou រៀងៗគ្នា។

miHoYo ដែលជាក្រុមហ៊ុនផលិតហ្គេមវីដេអូ Genshin Impact ដ៏ល្បីឈ្មោះ បានទិញដីមួយកន្លែង ក្នុងតម្លៃជាង១ពាន់លានយ័ន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៅសង្កាត់ Caohejing ក្នុងទីក្រុងសៀងហៃ។

ចំណែកឯ ក្រុមហ៊ុន Ant Group បានចំណាយប្រាក់១,៥ពាន់លានយ័ន ដើម្បីទិញដីមួយកន្លែង ដែលមានទីតាំងនៅក្នុងសង្កាត់ Xihu ទីក្រុង Hangzhou ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

ដោយឡែក ក្រុមហ៊ុន JD.com កាលពីឆ្នាំមុន បានចំណាយប្រាក់ជាង៣ពាន់លានយ័ន ដើម្បីទិញដីនៅក្នុងតំបន់ Yizhuang នៃទីក្រុងប៉េកាំង ខណៈក្រុមហ៊ុនខ្នាតយក្សមួយនេះ មានស្នាក់ការកណ្តាលនៅទីនោះស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here