Hattha top Banner

កម្ពុជាស្ថិតក្នុងចំណោមប្រទេស និងតំបន់ជាង៤០ដែលពលរដ្ឋចិនអាចទទួលបានទិដ្ឋាការនៅពេលពួកគេមកដល់

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ចាប់តាំងពីបានបើកព្រំដែនរបស់ខ្លួនឡើងវិញ នៅឆ្នាំ២០២៣រួចមក ប្រទេសចិនបានបង្កើតកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ ជាមួយបណ្តាប្រទេសមួយចំនួន ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ខាង​ក្រោម​នេះ​គឺជា​កិច្ច​ព្រម​ព្រៀង​ទិដ្ឋាការ​ផ្សេងៗ​ ដែល​ប្រទេសចិន​បាន​បង្កើតឡើង គិតមក​ទល់​ពេល​នេះ៖
១. ទិដ្ឋាការនៅពេលមកដល់
អ្នកកាន់លិខិតឆ្លងដែនចិន អាចទទួលបានទិដ្ឋាការនៅពេលមកដល់នៅក្នុងប្រទេស និងតំបន់ជាង៤០ ដូចជាប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាដាហ្គាស្ការ បូលីវី កោះឃុក ប៉ាឡូ និងអេហ្ស៊ីប។

២. ការលើកលែងទិដ្ឋាការឆ្លងកាត់(Transit visa)
អ្នកដំណើរចិនត្រូវបានលើកលែង ពីតម្រូវការទិដ្ឋាការឆ្លងកាត់នៅក្នុងប្រទេស និងតំបន់ចំនួន៤០ ដូចជា ប្រទេសអូទ្រីស ប៉ូឡូញ ស្វីស ស៊ីប ស្លូវ៉ាគី ហុងគ្រី និងអ៊ីតាលីជាដើម។ល។

៣.ការលើកលែងទិដ្ឋាការឯកតោភាគី
ប្រទេស និងតំបន់ជាង២០ បានផ្តល់សិទ្ធិជាឯកតោភាគី ដោយលើកលែងទិដ្ឋាការដល់អ្នកកាន់លិខិតឆ្លងដែនចិន។

នៅតំបន់អាស៊ី ពលរដ្ឋដែលកាន់លិខិតឆ្លងដែនចិន អាចចូលទៅកាន់ប្រទេសអូម៉ង់ កោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង អ៊ូសបេគីស្ថាន អ៊ីរ៉ង់ កោះ Phu Quoc ក្នុងប្រទេសវៀតណាម និងហ្សកហ្ស៊ី ដោយមិនចាំបាច់មានទិដ្ឋាការ។

៤. ការលើកលែងទិដ្ឋាការទៅវិញទៅមកជាលក្ខណៈទ្វេរភាគី
ប្រទេស​ចិន និង​ថៃ​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​លើក​លែង​ទិដ្ឋាការ​ជា​អចិន្ត្រៃយ៍​ សម្រាប់​ពលរដ្ឋ​នៃប្រទេសទាំង២  ទៅ​វិញ​ទៅ​មក ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ។ កិច្ច​ព្រម​ព្រៀង​នេះត្រូវបានចុះហត្ថលេខា ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi នៅ​ប្រទេស​ថៃ។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងចិន និងសិង្ហបុរី នឹងចូលជាធរមាននៅថ្ងៃទី៩ ខែកុម្ភៈ ដោយនាំឱ្យចំនួនប្រទេ​ស ដែលអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការឱ្យគ្នាទៅវិញទៅមក ជាមួយប្រទេសចិនកើនឡើងដល់២២ប្រទេស។ប្រទេសភាគច្រើន ដែលអនុវត្តកិច្ចព្រមព្រៀង លើកលែងទិដ្ឋា កា​រទៅវិញទៅមក ជាមួយប្រទេសចិនគឺស្ថិតនៅក្នុងទ្វីបអាស៊ី រួមមានប្រទេសកាហ្សាក់ស្ថាន អេមីរ៉ាតអារ៉ាប់រួម កាតា ម៉ាល់ឌីវ និងអាមេនី។

ចំណែក បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន៥ ដែលបានយល់ព្រមលើការលើកលែង ទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសចិន រួមមាន ប្រទេសអាល់បានី ប្រទេសបេឡារុស្ស ប្រទេសបូស្នៀ ប្រទេសហឺហ្សេហ្គោវីណា ប្រទេសស៊ែប៊ី និងប្រទេសសាន់ម៉ារីណូ។

បណ្តាប្រទេសចំនួន៦នៅក្នុងទ្វីបអាមេរិក ដែលបានយល់ព្រមលើការលើកលែងទិដ្ឋាការ ទៅវិញទៅមកជាមួយចិន  រួមមាន ប្រទេ​សBarbados ប្រទេស Bahamas ប្រទេស Ecuador ប្រទេសDominica ប្រទេសGrenada និងប្រទេស Suriname។

លើសពីនេះ គោលនយោបាយលើកលែងទិដ្ឋាការ​ ទៅវិញទៅមក​ក៏​អនុវត្ត​ផងដែរ ​ចំពោះ​ប្រទេស​នៅទ្វីបអាហ្វ្រិក​ចំនួន គឺ​ប្រទេសម៉ូរីស និង​ប្រទេសសីស្ហែល និង​ប្រទេស​មហាសមុទ្រ​ចំនួន២ទៀត គឺ​ប្រទេសហ្វីជី និង​ប្រទេសតុងហ្គា។

ចំណែក កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិនបានប្រកាសលើកលែងទិដ្ឋាការ ដល់អ្នកកាន់លិខិតឆ្លងដែនម៉ាឡេស៊ី រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ត្រឹមតែប៉ុន្មានថ្ងៃក្រោយមក ប្រទេសម៉ាឡេស៊ី ក៏បានប្រកាសលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here