Hattha top Banner

ក្នុងទីក្រុងហូជីម៉ិញគ្រោងសាងសង់ស្ពានថ្មើជើង មានរាងដូចស្លឹកចា នៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការសាងសង់ស្ពានថ្មើរជើងតភ្ជាប់សង្កាត់លេខ១ និងទីក្រុង Thu Duc ដោយឆ្លងកាត់ទន្លេ Saigon គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ក្រោមទុនវិនិយោគប្រហែល៤១,២លានដុល្លារអាមេរិក ជាថវិកាទទួលបានពីក្រុមហ៊ុនក្នុងស្រុក។

ក្រុមហ៊ុន Nutifood Nutrition Food JSC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរទីក្រុងហូជីមិញ ដើម្បីផ្តល់មូលនិធិសម្រាប់ការសាងសង់ស្ពាននេះ ដែលនឹងសាងសង់ឡើងតាមលំនាំស្រដៀងនឹង “ស្លឹកចា” ដែលជារុក្ខជាតិដ៏ពេញនិយម ដុះនៅភាគខាងត្បូងនៃប្រទេសវៀតណាម។ការរចនាឌីហ្សាញស្ពានជារូបរាងស្លឹកចានេះ គឺជាសមិទិ្ធផលកើតចេញពីការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនជប៉ុន Takashi Niwa Architects និងក្រុមហ៊ុនសំណង់ Chodai Kisojiban Vietnam។

គណៈកម្មាធិការ​ជ្រើសរើស​បាន​លើកឡើងថា ការ​រចនា​បែបនេះ​នឹង​អនុញ្ញាត​ឱ្យ​សសរ​ស្ពាន ​បោះនៅជិត​ច្រាំង​ទន្លេរ។ ដូច្នេះ វាអាចឱ្យនាវា​ឆ្លងកាត់ក្រោមស្ពានបាន ហើយរថយន្តសង្គ្រោះ ក៏នឹងអាចប្រើប្រាស់ស្ពាននេះ នៅពេលមានភាពចាំបាច់ផងដែរ។លោក Tran Bao Minh អនុប្រធានក្រុមហ៊ុន Nutifood បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនចង់បង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះប្រជាជនក្នុងទីក្រុង ដែលបានជួយក្រុមហ៊ុននេះ ឱ្យរីកចម្រើនពីអាជីវកម្មខ្នាតតូច ទៅជាម៉ាកយីហោធំដូចសព្វថ្ងៃនេះ។

លោក Phan Van Mai  ប្រធានគណៈកម្មាធិការប្រជាជននៅទីក្រុងហូជីមិញ បានថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថា យើងតែងតែផ្តល់អាទិភាព ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង ប៉ុន្តែដោយសារធនធាននៅមានកម្រិត។ ដូច្នេះការអំពាវនាវឱ្យមានមូលនិធិវិនិយោគឯកជន គឺជាគោលនយោបាយដែលទីក្រុងហូជីមិញបានអនុវត្តជាញឹកញាប់។យោងតាមសារពត៌មាន VNexpress បានចុះផ្សាយឱ្យដឹងថា ស្ពាន​ថ្មើរជើង​ ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មួយនេះ នឹង​ត្រូវ​បានសាងសង់​ឡើងនៅ​ចន្លោះ​ស្ពាន Ba Son និង​ផ្លូវរូងក្រោមដី Thu Thiem៕

LEAVE A REPLY

Please enter your comment!
Please enter your name here