Hattha top Banner

សម្តេចធិបតីហ៊ុន ម៉ាណែតប្រកាសបញ្ចប់ “ស្នូរកាំភ្លើង” នៅ ខេត្តព្រះសីហនុ

0

        ដោយៈ ជេស៊ីកា

ព្រះសីហនុៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបញ្ចប់ សម្លេងស្នូរកាំភ្លើងនៅខេត្ត ពិសេសក្រុងព្រះសីហនុ។

សម្តេចបានថ្លែងក្នុងពិធី ប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិ​យោគនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០២៤នេះថា អាជ្ញាធរខេត្តព្រះសីហនុ ត្រូវបិទទីតាំងបាញ់កាំភ្លើងចំនួន២ និងធ្វើយ៉ាងណាគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបាន ពិសេសការរក្សាឲ្យបាននូវសន្តិសុខ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគនានា។

សម្តេចបញ្ជាក់ថា “មិនបាច់ឲ្យភ្ញៀវទេសចរណ៍ មកបាញ់កាំភ្លើងទេ គឺជម្រុញឲ្យពួកគេទៅទស្សនា តាមបណ្តាកោះនានាប្រសើរជាង”។សម្តេចបន្តថា “ការងារសន្តិសុខ ត្រូវតែធ្វើឲ្យបាន ព្រោះបើយើងគ្មានសន្តិសុខទេ យើងមិនអាចទៅមុខបានលឿនទេ”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានរម្លឹកថា កន្លងមកមានសារព័ត៌មាន និងប្រព័ន្ឋផ្សព្កវផ្សាយមួយចំ​នួន បាននិយាយនិងផ្សព្វផ្សាយមិនល្អពីកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងធ្វើការងារ ជាមួយបណ្តាញសារព័ត៌មាន  និងអ្នកពាក់ព័ន្ឋមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here