Hattha top Banner

តើតម្លៃដីនៅលើមហាវិថីសម្តេចតេជោ កើនឡើងដល់ប៉ុន្មានហើយ ក្នុងមួយម៉ែត្រការ៉េ?

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ ដែលស្ថិតនៅក្នុងទីក្រុងរណបING CITYបាននិងកំពុងទាក់ទាញ ការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែតម្លៃដីធ្លីនៅកម្ពុជា បានថយចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន អ៊ីស្រាអែល និងក្រុមហាម៉ាស និងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ។

តើតម្លៃដីធ្លីនៅលើផ្លូវ៦០ម៉ែត្រ មានតម្លៃប៉ុន្មាននាឆ្នាំ២០២៤នេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី៣១ មករាថា បើតាមការវាយតម្លៃ តម្លៃដីធ្លីនៅលើផ្លូវនេះ បើគិតពីស្ពានអាកាសមរតកតេជោ ដល់ស្តុបរថយន្តម៉ាសឺដេស តម្លៃស្ថិតនៅចន្លោះពី១០០០ទៅ១៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបន្តថា បើគិតពីចំណុចស្តុបខាងលើ ទៅដល់ចំណុចប្រសព្វផ្លូវជាតិលេខ២ ដីនៅលើផ្លូវធំនេះ មានតម្លៃចន្លោះ៨០០ដុល្លា​រ ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើនៅតាមបណ្តោយផ្លូវរណប តម្លៃអាចមានការប្រែប្រួលបន្ថែមទៀត អាស្រ័យលើស្ថានភាពភូមិសាស្រ្ត រូបរាងដី និងទំហំដីជាក់ស្តែង។

លោកឌិត ចណ្ណាបានបន្តថា “ទោះជាយ៉ាងណា ចរន្តនៃការទិញ លក់ដីធ្លីនៅតំបន់នេះ នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ លើកលែងតែមានការលក់ក្រោមតម្លៃទីផ្សារ ទើបមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here