Hattha top Banner

អង្គការ សមាគមចំនួន១២គាំទ្រគម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគម អង្គការ១២ស្ថាប័ន មើលឃើញនូវសារៈសំខាន់នៃ គម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ ពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ និងការដឹកទំនិញ ព្រមទាំងពេលវេលា ដែលគ្រោងនេះបានប្រសិទ្ធិនាមថា ព្រែកជីកហ្វូណន-តេជោ។

គំរោងព្រែកជីកហ្វូណន តេជោ ជាផ្លូវនាវាចរណ៍តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ដែលមានប្រវែងសរុប១៨០គីឡូម៉ែត្រ។ គំរោងព្រែកជីកនេះ នឹងចាប់ផ្តើមចេញពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ឹង និងបន្តរហូតដល់សមុទ្រកែប ដែលត្រូវឆ្លងកាត់៤ខេត្ត រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប និងមានប្រជាជនរស់នៅតាម អមសងខាងព្រែកជីកនោះចំនួនជាង ១,៦លាននាក់ ដែលនឹងអាចអាស្រ័យផលនឹងព្រែកជីកនេះ។ជាចុងក្រោយសមាគម អង្គការទាំង១២ស្ថាប័ន សូមសម្តែងនូវការសោកស្តាយចំពោះវិទ្យុអាស៊ីសេរី ដែលតែងតែផ្សាយបង្អាក់ការដំណើរការជីកព្រែកហ្វូណន-តេជោ។

នេះជាទង្វើប្រឆាំងទៅនឹងផលប្រយោជន៍ជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង ដើម្បីអភិវឌ្ឍជាតិអោយបានរីកចម្រើន។ គ្មានហេតុផលណា ដែលក្នុងនាមយើងជាខ្មែរ ទៅប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោនេះទេ ការលើកយកហេតុផលរបស់វិទ្យុអាស៊ីសេរី មិនឆ្លុះបញ្ចាំងពីការពិតឡើយ។

សមាគម អង្គការ១២ស្ថាប័ន សូមអំពាវនាវដល់វិទ្យុអាស៊ីសេរី អោយបញ្ឈប់សកម្មភាពបំផ្លាញ ដល់ប្រយោជន៍ជាតិ ដើម្បីតែប្រាក់ខែបន្តិចបន្តួច ដែលទទួលបានពីបរទេស សូមអោយរួមគ្នាមកក៏សាងសង្គមជាតិអោយរុងរឿងរីកចម្រើនវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here