Hattha top Banner

ការសិក្សាថ្មីៈទំហំអគារការិយាល័យក្នុងរាជធានីភ្នំពេញរំពឹងកើនដល់ប្រមាណ ១,៥លានម៉ែត្រក្រឡានៅឆ្នាំក្រោយ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ កំណើន​អគារការិយាល័យ​ នៅក្នុង​រាជធានីភ្នំពេញ​បានកើនឡើង​ជា​បន្តបន្ទាប់ គិ​តចាប់តាំងពី​ឆ្នាំ២០១៨កន្លងមក ជាក់ស្ដែង​ក្នុងឆ្នាំ២០១៨​ ការផ្គត់ផ្គង់ការិយាល័យ​មានត្រឹមតែ​ប្រមាណ​៤០ម៉ឺន​ម៉ែត្រក្រឡា​ប៉ុណ្ណោះ​។

ប៉ុន្តែបើគិតមកដល់ឆ្នាំ​២០២៣​កន្លងទៅនេះ កំណើន​ការផ្គត់ផ្គង់ការិយាល័យ​ មានទំហំរហូតដល់ប្រមាណ១លាន​ម៉ែត្រក្រឡា ។ នេះ​បើតាមរបាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​នៅពេល​ថ្មីៗនេះ ។

យោងតាម​ការសិក្សារបស់​ក្រុមហ៊ុន​ CBRE Cambodia បានរំពឹងថា​ នៅក្នុងឆ្នាំ២០២៥​ខាងមុខ ការផ្គត់ផ្គង់​កា​រិ​យាល័យ​នៅក្នុង​រាជធានីភ្នំពេញ មាន​រហូតដល់​ជាង​១,៥​លានម៉ែត្រក្រឡា ។ នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ ការិ​យាល័​យសរុ​ប្រមាណ​៦០ម៉ឺនម៉ែត្រក្រឡា ​ត្រូវ​បាន​កំពុង​ជួល​ និងដាក់ឱ្យប្រើប្រាស់ ហើយផ្សេង​ទៀត​កំពុង​ស្វែង​រកអ្នក​​ដែល​មានតម្រូវការ​ ។​ការសិក្សាដដែលបានបង្ហាញ ពីតម្លៃ​ការិយាល័យ​នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះដែរ អគារ​ការិយាល័យ​កម្រិត​A មានតម្លៃប្រមាណ២៦,៥ដុល្លារ​អាមេរិក ក្នុងមួយម៉ែត្រក្រឡា​ក្នុងមួយខែ ប៉ុន្តែការិយាល័យ​ប្រភេទនេះ មិនមាន​ច្រើនប៉ុន្មាននោះទេ ដោយអ្នកផ្គត់ផ្គង់​ភាគច្រើនផ្ដោតលើ​កម្រិត​B និង C ​។​

ទីតាំង​ផ្គត់ផ្គង់ការិយាល័យ ​ដែលពេញនិយម​ជាង​គេ ត្រូវ​បានមើលឃើញថា​ នៅតំបន់​កណ្ដាល​រាជ​ធា​នី​ភ្នំ​ពេញ ដូចជា​នៅខណ្ឌចំការ​មន ខណ្ឌ​បឹង​កេងកង ខណ្ឌ៧ មករា ខណ្ឌដូនពេញ និង​ខណ្ឌទួល​គោក​ជាដើម​។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estate បានមានប្រសាសន៍ឱ្យដឹងថា ជាការកត់សម្គាល់​ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមកនេះ និន្នាការនៃការផ្លាស់ប្តូរ​យកផ្ទះល្វែង​ ផ្ទះវីឡា​ការិយា​ល័យ​ធ្វើការ មកជាកា​រជួលអគារ​ការិយាល័យស្តង់ដារ ​សម្រាប់ជាការិយាល័យ​ធ្វើការ​របស់ពួកគេ ដែលធ្វើឱ្យតម្រូវការ​ និងការ​ផ្គត់​ផ្គង់​​អគារការិយាល័យ​ស្តង់ដារ​ នៅក្នុងរាជធានីភ្នំពេញ មានកំណើនឡើង​ជា​បន្តបន្ទាប់ ។​​លោកបន្តថា “កំណើន​សហគ្រិន​ថ្មីៗ​កាន់តែច្រើន ធ្វើឱ្យតម្រូវ​នៃការជួលការិយាល័យ​ក៏កាន់​តែច្រើន​ ហើយ​អ្នក​វិនិយោគលើ​អគារការិយាល័យ​ ក៏​ចាប់អារម្មណ៍​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ ​លើអគារ​ការិយាល័យ​នេះ​ក៏​មានកំណើនដូច​គ្នាដែរ”។

យោងតាមការ​សិក្សា​​របស់​ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា​ តម្លៃជួលការិយាល័យ​​ក្នុងឆ្នាំ២០២៣ ជាមធ្យម កម្រិត A ចន្លោះពី២៥​ ទៅ ៣២​ដុល្លារ​ក្នុងមួយម៉ែត្រក្រឡា​ ក្នុងមួយខែ ការិយា​ល័យ​កម្រិត​B មានតម្លៃ​ចន្លោះពី​២០​ ទៅ​២៥ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រក្រឡា​ក្នុងមួយ​ខែ និ​ងកម្រិតC តម្លៃ ចន្លោះពី១០ ​ទៅ១៥​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ក្រឡា​ក្នុងមួយខែ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here